Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

បើកម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវហាយឡិនដឺបុកពេញទំហឹងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង


សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បើកម៉ូតូបម្រុងឆ្លងផ្លូវបានពាក់កណ្តាលត្រូវហាយឡិនដឺបុកពេញទំហឹងក្នុងទិសដៅច្រាស់គ្នាបណ្តាលឲ្យស្លាប់នៅនិងកន្លែង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦ និង១០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ចំណុចបង្គោលគីឡូម៉ែត្រលេខ៣២២.៣២៣ផ្លូវជាតិលេខ៦ភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក។


លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលមានម៉ូតូបើកពីទិសខាងកើតទៅទិសខាងលិចបើកបរដោយឈ្មោះ ឈឿន វណ្ណះ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរកសិករ បានបុកជាមួយរថយន្តម៉ាកហាយឡិនឌ័រ ដែលបើកបរដោយជនមិនស្គាល់អត្តសញ្ញាណបើកពីលិចទៅកើតបណ្តាលឲ្យស្លាប់មនុស្ស១នាក់ខូចខាតរថយន្ត១ខូចខាតម៉ូតូ១។មូលហេតុអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន។

លោកបន្តថា ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីមានចំណាត់ការតាមច្បាប់។ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់។សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម