ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីចំណាត់របស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងលោក ឡាយ ពិសិដ្ឋ នាយខណ្ទរដ្ឋបាលព្រៃឈើស្រុកសាលាក្រៅ បានកម្លាំងសមត្ថកិច្ចចម្រុះរួមមាន នគរបាលប៉ុស្ត៍ស្ទឹងកាច់ នគរបាលស្រុកសាលាក្រៅ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះដកយកគ្រឿងចក្រចំនួន២កន្លែង ដែលប្រព្រិត្តបទល្មើសជីកកាយដីជើងភ្នំ ដោយគ្មានច្បាប់អនុញ្ញាត្ត ស្ថិតក្នុងភូមិអូរឈើក្រំ(ចំណុចអូរកប់អង្ករ) ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


បើតាមលោក មិន រ៉ាវុធ នាយរងខណ្ទរដ្ឋបាលព្រៃឈើប៉ៃលិន បានឲ្យដឹងថា៖ ការចុះដកយកគ្រឿងចក្រជីកកាយដីជើងភ្នំ ទាំងពីរកន្លែងខាងលើ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានបញ្ជារផ្ទាល់ពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនផងដែរ។ លោកនាយរងខណ្ទរដ្ឋបាលព្រៃឈើប៉ៃលិន បានបន្តទៀតថា៖ គ្រឿងចក្រ ដែលចុះដកយទី១ មានឈ្មោះ ម៉ាប់ ដែលកាយឲ្យម្ចាស់ដីឈ្មោះ សុខ មុំ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។


ចំណែកទី២ ម្ចាស់គ្រឿងចក្រឈ្មោះ ចិត្ត ដែលកាយឲ្យម្ចាស់ដីឈ្មោះ ញ៉ែម ដារ៉ា តួនាទីជាសមាជិកសភាពាណិជ្ជកម្មខេត្តប៉ៃលិន។ ដោយឡែកបើតាមម្ចាស់គ្រឿងចក្រ ដែលសមត្ថកិច្ច ចុះដកយក ក៍បានលើកឡើងដូចៗគ្នាថា៖ ការជីកកកាយដីខាងលើ ដោយសារពួកគាត់យល់ថា ដីគេមានប្លង់ត្រឹមត្រូវ ហើយបើដឹងថា មានពាក់ព័ន្ធដីរដ្ឋ ពួកគាត់ មិនជីកកកាយ ដែលនាំឲ្យមានការឃាត់នោះដែរ។បច្ចុប្បន្នគ្រឿងចក្រប្រភេទម៉ៃឃូង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ដកហូតយកមករក្សាទុកនៅមន្ទីរកសិកម្មខេត្តប៉ៃលិន រង់ចាំចាត់ការតាមនីតិវិធី៕អត្ថបទ នាយ ជាយដែន






