Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ រួមនិងថ្នាំញៀន៥កញ្ចប់ នៅក្រុងប៉ៃលិន

ប៉ៃលិន៖សេចក្តីរាយការណ៍បានអោយដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង​ប៉ៃលិន សហការជាមួយកម្លាំងនគរបាលប៉ុស្ត៍សង្កាត់ប៉ៃលិន ធ្វើការឃាត់ខ្លួន ក្រោមការសម្របសម្រួលនិតិវិធី ពីឯកឧត្តម សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន កាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រួមនិងវត្ថុតាងថ្នាំញៀន៥កញ្ចាប់ និងសម្ភារះបទល្មើសមួយចំនួនធំ។


លោកវរសេនីយឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា៖ បន្ទាប់ពីសេចក្តីរាយការពីលោក​មេភូមិទឹកផុស​ និងប្រជាការពារភូមិទឹកផុសថា មាន​​មុខសញ្ញាសង្ស័យចំនួន០១នាក់ កំពុងតែធ្វេីសកម្មភាព​ ជួញដូរ​ និង​ប្រេីប្រាស់គ្រឿងញៀនយ៉ាងសកម្ម​ នៅក្នុងដីចំការចន្ទីមួយកន្លែង ស្ថិតនៅទីតាំងខាងលើ លោកក៏បញ្ជាកម្លាំងសមត្ថកិច្ចជំនាញក្រុង ចុះធ្វើការស៊ើបអង្កេតជាបន្ទាន់ ។នៅពេលទៅដល់ ស្រាប់តែឃេីញមានជន​សង្ស័យ កំពុងតែព្យាយាមរត់គេចខ្លួន​ តែក៏ត្រូវសមត្ថកិច្ចយេីងឃាត់ខ្លួនបានតែម្តង។លោកវរសេនីយឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានបន្តឲ្យដឹងថា៖ជនសង្ស័យឈ្មោះ វង់​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ​ រស់នៅភូមិ​ភូមិទឹកផុស​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ មានផ្ទុយសារធាតុញៀន។លោកអធិការ ក៏បានបញ្ជាក់ដែរថា៖ វត្ថុតាងដកហូតរួមមាន៖១-ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួ​ន០៥កញ្ចប់​ ទម្ងន់​៤,១៦ក្រាម​ សាច់ថ្នាំសុទ្ធ។
២-ម៉ូតូសេរីចាស់ចំនួន០១គ្រឿង។៣-ទូរស័ព្ចំនួន០៤គ្រឿង ម៉ាកViVoពណ៌ទឹកមាសចំនួន០១គ្រឿង ម៉ាកlnfinixពណ៌ទឹកសមុទ្រចំនួន០១គ្រឿង និងម៉ាកNokia​ អិនចុចពិលចំនួន០២គ្រឿង។
៤-កាំបិទផ្គាក់ចំនួន០៣ដេីម។
៥-ដាវចំនួន០១ដេីម។
៦-ពូថៅដៃចំនួន០១ដេីម។
បច្ចប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដេីម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត៕ដោយ៖នាយ ជាយដែន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម