Monday, November 10, 2025
Header Banner

នគរបាលខេត្តរតនគិរី ចាប់ខ្លួនសង្ស័យ៤នាក់ករណីផ្ញើគ្រឿងញៀនតាមរថយន្តក្រុង!

រតនគិរី៖សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត នឹងបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សហការរាយការណ៍ពីក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ សាខាខេត្តរតនគិរី ពាក់ព័ន្ធនឹងកញ្ចប់បញ្ញើរផ្ញើពីភ្នំពេញមករតនគិរីមានលាក់ទុកក្រាមពណ៌សសង្ស័យជាសារធាតុញៀន។

ភ្លាមៗនោះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរតនគិរី សហការជាមួយកម្លាំងការិយាល័យប្រឆាំគ្រឿងញៀនរាជធានីភ្នំពេញ ដើម្បីចុះប្រតិបត្តិការ នឹងស្រាវជ្រាវមុខសញ្ញាទាំងពីរគោលដៅ (មុខសញ្ញាផ្ញើពីភ្នំពេញ និងមុខសញ្ញាទទួលយកនៅរតនគិរី) លុះមកដល់ម៉ោងប្រហែល១៤ និង០០នាទីរសៀល កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សែន ចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀន នឹងមានការសម្របសម្រួលនិតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១មុខសញ្ញា ភេទស្រី ដែលមកទទួលកញ្ចប់បញ្ញើរនោះតែម្ដង នៅចំណុចក្រុមហ៊ុនដឹកជញ្ជូនវីរប៊ុនថាំសាខាខេត្តរតនគិរី ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ផ្អែកតាមចំលើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចយើងបន្តទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣

មុខសញ្ញា ស្រី០១នាក់បន្ថែមទៀតនៅចំណុចភូមិប៉កញ៉ៃ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នឹងបានដកហូតវត្ថុតាងក្រាមសថ្លាសង្ស័យជាសារធាតុញៀនមួយចំនួន។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ពៅ ឆវី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរវៀតណាម មុខរបរ មិនពិតប្រាកដ។
២.ឈ្មោះ ពៅ ឡាង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរវៀតណាមមុខរបរ មិនពិតប្រាកដ។
៣.ឈ្មោះ ម៉ាក់ ថា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិច្រាយ មុខរបរ មិនពិតប្រាកដ។
៤.ឈ្មោះ វៀង តឹងដាយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ។
ជនសង្ស័យខាងលើបានតេស្តរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន(+)០២មុខសញ្ញា(ប្រុស) និងអវិជ្ជមាន(-)០២មុខសញ្ញា(ស្រី)។វត្ថុតាងដកហូតបានរួមមាន៖១. មេតំហ្វេតាមីនអាយ ចំនួន០១ថង់ ទម្ងន់១០៤.២៥ក្រាម ( ទម្ងន់សុទ្ធ១០០.៤៣ក្រាម)
២.ទូរស័ព្ទចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ នឹងរក្សាទុកនៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម