Monday, November 10, 2025
Header Banner

ពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២!

ភ្នំពេញ ៖នារសៀលថ្ងទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អញ្ជើញជាអធិបតីភាពពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ នៅពហុកីឡដ្ឋានបាល់ទះព្រីនស៍ (ហ្គេ្រនភ្នំពេញ) ។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយមានក្រុមចូលរួមចំនួន ២១ក្រុម ។

សូមអបអរសាទរម្ចាស់ជ័យលាភីបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ បានទៅលើក្រុមវិសាខា (B) បន្ទាប់ពីយកឈ្នះក្លឹបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ (B) នៅវគ្គផ្តាច់ព្រ័ត្រ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម