Monday, November 10, 2025
Header Banner

នគរបាលក្រុងប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមថ្នាំញៀនចំនួ​ន០៦កញ្ចប់​និងសម្ភារៈបទល្មើសមួយចំនួនធំ

(ប៉ៃលិន)៖កាលវេលាម៉ោង ១២ និង៥០នាទីថ្ងៃត្រង់​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២ កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង​ប៉ៃលិន​ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ​ បានធ្វេីការចុះល្បាតដល់ចំណុចអូរសួរ​ស្ដី​​ ស្ថិតក្នុងភូមិប៉ាងរលឹម​ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ក៏ប្រទះឃើញមុខសញ្ញាសង្ស័យចំនួន២នាក់ ក៍បានហៅសាកសួរ ទើបដឹងថាពួកគេកំពុងព្រឹត្តគ្រឿងញៀន រួចក៍សុំគោលការថ្នាក់ដឹកនាំ និងព្រះរាជអាជ្ញារ ដើម្បីឃាត់ខ្លួន ព្រមទាំងស្រាវជ្រាវបានបក្សពួក៣នាក់បន្ថែមទៀត។


បើតាមលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា៖ ក្នុងប្រតិបត្តការចុះល្បាត តាមភូមិសាស្ត្រក្រុងប៉ៃលិន សមត្ថកិច្ចយើង បានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន២នាក់ ព្រមទាំងស្រាវជ្រាវបន្ត បានចំនួន៣នាក់បន្ថែមទៀត សរុប៥នាក់ រួមនិងថ្នាំញៀនជាច្រើនកញ្ចប់។ លោកអធិការនគរបាល ក្រុងប៉ៃលិន ក៍បានបញ្ជាក់ដែរថា៖ ការឃាត់ខ្លួនជនសង្ស័យ៥នាក់នេះ គឺតាមការបញ្ជារពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ និងមានការសម្របសម្រួលពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលា ដំបូង ខេត្តប៉ៃលិនផងដែរ។លោកអធិការ បានបន្តថា៖ជនសង្ស័យទី១ឈ្មោះ
សយ​ ពិសី​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ មានផ្ទុកសារធាតុញៀន(+)។


២-ឈ្មោះ​ នួន​ សុខណាន​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរប្រេីស សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ មានផ្ទុកសារធាតុញៀន(+)។
៣-​ឈ្មោះ​ ណែម​ សុីណា​ ភេទ​ប្រុស​ អាយុ​៣១ឆ្នាំ​ មុខរបរកសិករ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ​ រស់នៅភូមិ​ភូមិដីក្រហម​ សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ មានផ្ទុកសារធាតុញៀន(+)។
៤-ឈ្មោះ​ រ៉ាន់​ ភារុន​ ភេទប្រុស​ អាយុ​២១ឆ្នាំ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ​ មុខរបរកម្មករ​ រស់នៅភូមិក្រចាប់លេី​ សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ មានផ្ទុកសារធាតុញៀន (+)។
៥-ឈ្មោះ​ ប្រាក់​ តឹប ភេទប្រុស​ អាយុ​៥៩ឆ្នាំ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ​ មុខរបរ​កម្មករ​ រស់នៅភូមិក្រចាប់លេី​ សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ មានផ្ទុកសារធាតុញៀន (+)។ ចំពោះវត្ថុតាងដកហូតសរុបរួមមាន៖
១-ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួ​ន០៦កញ្ចប់​ ទម្ងន់​៣,១០ក្រាម​ សាច់ថ្នាំសុទ្ធ។
២-ម៉ូតូម៉ាកហុងដាឌ្រីម​ សេរីឆ្នាំ២០០៩​ ពណ៌ខ្មៅ ស្លាកលេខ​ភ្នំពេញ1AG-4809​ ចំនួន​០១គ្រឿង។
៣-ម៉ូតូម៉ាកហុងដាឌ្រីម​ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ​ប៉ៃលិន1A-8498​ចំនួន​០១គ្រឿង។
៤.ម៉ូតូម៉ាកហុងដាវ៉េវ​ សេរីឆ្នាំ២០១៣ ពណ៌ ខ្មៅ ស្លាកលេខ​ប៉ៃលិន1A-9378​ ចំនួន​០១គ្រឿង។
៥-ទូរស័ព្ទដៃម៉ាកOPPO ពណ៌ក្រហមចំនួន ០១គ្រឿង។
៦-ទូរស័ព្ទដៃម៉ាកOPPOពណ៌ខ្មៅ ចំនួន០១គ្រឿង។
​ ៧-ទូរស័ព្ទដៃម៉ាកNokia​ អិនចុចពិល ពណ៌ខ្មៅ ចំនួន០១គ្រឿង។
៨-ដាវចំនួន០៣ដេីម។
ព្រមទាំងសម្ភារ:ជក់គ្រឿងញៀនមួយចំនួនទៀត។
បច្ចប្បន្នជនសង្ស័យខាងលេី​ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លូន និងរក្សាទុក នៅអធិការដ្ឋាន​នគរបាលក្រុងប៉ៃលិន​ ដេីម្បីសាកសួរ​ និងអនុវត្តតាមនីតិវិធីបន្ត៕អត្ថបទ នាយ ជាយដែន

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម