Wednesday, January 14, 2026
Header Banner

ពលរដ្ឋត្រេកអរទៅនឹងរដ្ឋបាលខេត្តសៀមរាប បានស្នើសុំ ទៅអាជ្ញាធរជាតិអប្សរា ដើម្បីផ្អាកការរុះរើ សំណង់របស់ពលរដ្ឋនៅក្នុងតំបន់១ និងតំបន់ ២!

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា យោងតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាប ដែលចុះហត្ថលេខាដោយលោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត បានឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋបាលខេត្តសៀមរាប បានស្នើសុំ អាជ្ញាធរជាតិអប្សរា ផ្អាកការរុះរើ សំណង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់១ និងតំបន់ ២ជាបណ្តោះអាសន្ន។

  គួររម្លឹកថា កន្លងទៅថ្មីៗនេះ កម្លាំងអាជ្ញាធរជាតិអប្សរា បានចុះរុះរើផ្ទះសំណង់របស់ប្រជាពលរដ្ឋ យ៉ាងច្រើនផុសផុល រហូតធ្វើឲ្យការរុះរើនៅតំបន់ខ្លះ ត្រូវបានពលរដ្ឋ លើកគ្នា តវ៉ា។ ការចុះរុះរើរបស់អាជ្ញាធរជាតិអប្សរា គឺផ្អែកលើគោលការណ៍ ថាសំណង់ទាំងនោះបានសាងសង់ឡើង ដោយខុសច្បាប់ ដែលជាតំបន់អភិរក្សឬក្នុងតំបន់រមណីយដ្ឋានអង្គរ។

     គេសង្កេតឃើញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានសំណង់ធំៗបាននិងកំពុងសាងសង់ឡើង ដែលគេបានដឹងថា មានច្បាប់ខ្លះនិងខ្លះទៀតមិនមានច្បាប់។ជាមួយគ្នានោះគេក៏ឃើញមានការចុះរឹតបន្តឹងសំណង់ខុសច្បាប់ពីសំណាក់អាជ្ញាធរជាតិអប្សរា យ៉ាងខ្លាំងក្លាផងដែរ។

   ទោះជាយ៉ាងនេះក្តីពលរដ្ឋបានសម្តែងនូវការសប្បាយចិត្តនិងដឹងគុណចំពោះរដ្ឋបាលខេត្តសៀមរាប ដែលជួយគិតគូរដល់ពលរដ្ឋខ្វះខាត ដែលទើបនឹងរួចផុតពីកង្វល់ដ៏ធ្ងន់ធ្ងរ គឺជំងឺកូវីដ.១៩៕ដោយ៖នាយវឹក

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម