Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នោះ នោះ..ចាប់ខ្លួនជនសង្ស័យ២នាក់មុខសញ្ញាទាក់ឆ្កែ យកទៅលក់នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖សេចក្តីរាយការណ៍បានឲ្យដឹងថា យុវជន២នាក់ មុខសញ្ញាជិះម៉ូតូទាក់ឆ្កែលក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេបានគប់ឆ្កែប្រជាពល រដ្ឋមួយក្បាលងាប់ ច្រកការ៉ុង បម្រុងយកទៅលក់។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៣ និង៣០នាទី ទាបភ្លឺថ្ងៃទី ០២ ខែកក្កដាឆ្នាំ ២០២២ ចំណុចផ្លូវបំបែកស្ថាន័យប្រេងតូតាល់ក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងពេលខាងលើសមត្ថកិច្ចនគរបាលក្រុង និងប៉ុស្តិ៍រដ្ឋបាល បានចេញល្បាតនៅចំណុចផ្លូវជាតិលេខ ៥ ម្តុំផ្លូវបំបែកស្ថានីយប្រេងតូតាល់ ក៏បានប្រទះឃើញជន សង្ស័យ ២នាក់ ជិះម៉ូតូឌុបគ្នា មានស្ពាយការ៉ុងពីក្រោយ សមត្ថកិច្ចក៏ជិះតាមពីក្រោយ រួចក៏ហៅឲ្យឈប់ ដើម្បីសួរនាំ ។ ប៉ុន្តែជនសង្ស័យមិន ព្រមឈប់ក៏បើកម៉ូតូរត់គេចខ្លួន ពេ លនោះសមត្ថកិច្ចក៏បានប្រដេញពី ក្រោយហើយឃាត់ខ្លួនបាន ដោយឃើញក្នុងការ៉ុងមានឆ្កែ១ក្បាលនៅងាប់ និងដុំថ្ម ៨ ដុំ ។ ជនសង្ស័យទាំងពីរនាក់រួមមាន ១ ឈ្មោះ ឃិ សុខជា ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង ។ ២ឈ្មោះ ឃិ សុភាស់ ប្រុសអាយុ ២០ ឆ្នាំរស់នៅភូមិឃុំជាមួយ គ្នា ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងពេលធ្វើស កម្មភាពឈ្មោះ ឃិ សុជា បើកម៉ូតូតិចៗ ចំណែកប្អូនឈ្មោះ ឃិ សុភាស់ កាន់ដុំថ្ម រង់ចាំឆ្កែដេញតាម ទើបគប់ដុំថ្មត្រូវក្បាលឆ្កែបណ្ដាលឱ្យប្រកាច់ ទើបឈ្មោះ ឃិ សុភាស់ វា យក្បាលឆ្កែនិងញញួរ រហូតស្លាប់ ទើបចាប់ដាក់ក្នុងការ៉ុង យកមកកា ន់ចំណុចផ្សារថ្មី ស្ថិតនៅភូមិទី០៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ជនសង្ស័យទាំង២ ត្រូវបានសមត្ថ កិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរ បាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕ដោយ៖សារ៉ាយ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម