Wednesday, April 24, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឃាត់ខ្លួនជនសង្ស័យម្នាក់និងត្រាក់ទ័រ ចំនួន០១គ្រឿង  ករណីឈូសឆាយដីព្រៃលិចទឹកក្នុងឃ្លាំងទឹកទំនប់៧៨

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះនៃក្រុងសសៀមរាប ចុះបង្ក្រាប ករណីទន្រ្ទានឈូសឆាយដីព្រៃលិចទឹក ទំហំ ១៣.៩១ហិកតានៅចំណុចក្នុងឃ្លាំងទឹកទំនប់៧៨ ដោយឃាត់បានជនសង្ស័យម្នាក់និងត្រាក់ទ័រ ចំនួន០១គ្រឿង។

     សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ និងយោងតាមការណែនាំរបស់លោកនួន ពុទ្ធារ៉ា អភិបាលក្រុងនិងជាប្រធានគណៈបញ្ជាការឯកភាពក្រុងសៀមរាប នៅវេលាម៉ោង១០:០០ នាទីព្រឹក ថ្ងៃទី០២ខែកក្កដាឆ្នាំ២០២២ម្សិលមិញនេះ លោក ហាយ យង់ ប្រធានការិយាល័យសាធារណះការដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់ បានដឹកនាំក្រុមការងារ សហការណ៍ជាមួយក្រុមការងាររដ្ឋបាលជលផលខេត្ត បានធ្វើការចុះល្បាត និងបង្រ្កាបករណីទន្រ្ទានឈូសឆាយដីព្រៃលិចទឹក ទំហំ ១៣.៩១ហិកតា ជាក់ស្តែង នៅចំណុចក្នុងឃ្លាំងទឹកទំនប់៧៨ ដោយឃាត់បានជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ ឡាំង ថាន ប្រុសអាយុ២៩ឆ្នាំ ខណៈដែលកំពុងបើកបរ ត្រាក់ទ័រ ចំនួន០១គ្រឿង ជារបស់ ឈ្មោះឡាំង ធារី ភេទប្រុស (ត្រូវជាជាឪពុកអ្នកបើកបរត្រាក់ទ័រ) រស់នៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។

  លោក ហាយ យង់ ប្រធានការិយាល័យសាធារណះការដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់ ក្រុងសសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣នេះ បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបាន រដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប រៀបចំកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ជាមួយគ្នានោះដែរលោកបានស្នើឲ្យពលរដ្ឋបញ្ឍប់សកម្មភាពទន្ទ្រានដីព្រៃរបស់រដ្ឋតទៅទៀត ព្រោះជាទង្វើខុសច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម