Monday, May 6, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលឃាត់រថយន្តមួយគ្រឿងដឹកប្រហិតចម្រុះខូចគុណភាពជាងពីរតោននាំចូលពីប្រទេសថៃ

បាត់ដំបង​៖សេចក្តីរាយការណ៍បានឲ្យដឹងថា ​លោកវរសេនី​យ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ចំណុចគោ​ល​ដៅចរាចរណ៍ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំ​រៀង ខេត្តបាត់ដំបង វេលាម៉ោងប្រមាណ១២​និង​០០នា​ទី​ បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់រថយន្តចំនួន​០១​គ្រឿង​ ម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាក​លេខកំពង់ចាម​2A-0087 បើកបរដោយឈ្មោះ​ សុខ ចាន់​ ភេទប្រុសអាយុ៣៤ឆ្នាំ​ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល​ ខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានត្រួតពិនិត្យលើរថយន្តឃើញមាន​ប្រ​ហិ​តចម្រុះខូចគុណភាពប្រមាណជាង​ ២,០០០គីឡូក្រាម​ ដែលផ្ទុកពេញរថយន្ត។នៅពេលនេះ​ សមត្ថកិច្ចនគរបាលស្រុកបានបញ្ជូន​ទាំងម្ចាស់និងប្រហិតចម្រុះទាំងនេះមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម