Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នោះ នោះកាន់តែធ្ងន់ហើយ…សំណុំរឿង នាយកទីចាត់ការ ហិរញ្ញវត្ថុសាលាខេត្ត ប៉ុនប៉ងមនុស្សឃាត បានចូលដល់អយ្យការនៃសាលាដំបូងខេត្តសៀមរាប

ខេត្ត សៀមរាប៖សំណុំរឿងលោក សោម សមស័ក្ត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ប៉ុនប៉ងមនុស្សឃាត បានចូលដល់ដំណាក់កាលអយ្យការនៃសាលាដំបូងខេត្តសៀមរាបហើយ ។ នេះបើតាមការបញ្ជាក់របស់ លោក ស្រី សាត ធីតា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប។

   លោកស្រី សាត ធីតា បានប្រាប់អ្នការព័ត៌មានតាមទូរសព្ទ័ថា សំណុំរឿងខាងលើពិតជាបានបញ្ជូនមកដល់អយ្យការប្រាកដហើយ។ លោកស្រីបន្តថា រឿងនេះកំពុងស្ថិតនៅក្នុងដៃអយ្យការទទួលបន្ទុក អីចឹងទេ នីតិវិធីត្រូវបន្តយ៉ាងណាទៀតនោះ គឺអាស្រ័យលើការសម្រេចរបស់គាត់ ក្នុងការកោះហៅគូភាគីអោយចូលខ្លួនទៅបំភ្លឺ តែចំពោះថាពេលណា ក៏នៅមិនទាន់កំណត់ថ្ងៃបាននោះទេ តែអាចក្នុងពេលឆាប់ៗខាងមុខ។

  ចំណែកលោកស្រីផាត់ សុជឿន ជាជនរងគ្រោះ និងជាដើមបណ្តឹងក្នុងសំណុំរឿងនេះ បានប្រាប់អ្នកសារព័ត៌មានថា នរណាក៏ដឹងថា ជនដៃដល់ក្នុងរឿងប៉ុនប៉ងធ្វើឃាតមកលើលោកស្រី គឺជាមនុស្សមានឥទ្ធិពលនៅក្នុងខេត្តសៀមរាប ព្រោះសូម្បីតែប្រព្រឹត្តបទល្មើសជាក់ស្តែងបែបនេះហើយក្តី ក៏រហូតមកដល់ពេលនេះជនដៃដល់នៅក្រៅសំណាញ់ច្បាប់ដដែល។

    លោកស្រីបន្តថា លោកស្រីរំពឹងលើស្ថាប័នតុលាការ ខេត្តសៀមរាបនឹងផ្តល់យុត្តិធម៌ឲ្យលោកស្រី ដោយមិនឲ្យជនល្មើសរួចពីសំណាញ់ច្បាប់នោះឡើយ។

    សូមបញ្ជាក់ថា លោកសោម សមសក្ត័ នាយកទី ចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយះបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២។ លុះនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកសោម សមសក្ត័ បានចូលខ្លួនទៅឆ្លើយបំភ្លឺ នៅស្នងការនគរ បាលខេត្តហើយ។ តែនៅដំណាក់កាលប៉ូលិស ជនខាងលើនៅមិនទាន់មានការហ៊ុំពទ្ធ័ដោយសំណាញ់ច្បាប់នោះទេ បើទោះបីរងនូវបណ្តឹងចោទប្រកាន់រហូត៣បទល្មើសហើយក៏ដោយ។

     យោងបណ្តឹង ភស្តុតាង និងរូបភាពកាមេរ៉ា នៅទី តាំងកើតហេតុ មហាជន ពិសេស អ្នកនៅសៀមរាប រងចាំមើលថា តើបុគ្គលដ៍មានឥទ្ធិពលរូបនេះ នៅមាន សំណាងល្អ រួចផុពីសំណាញ់ច្បាប់ឬយ៉ាងណា។

     ទោះបីយ៉ាងណា គេនៅមិនទាន់ទទួលបានការបកស្រាយពី លោក សោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុនៃសាលា ខេត្តសៀមរាប នៅឡើយទេ។     ចំណែកសមត្ថកិច្ចបានបង្ហើបប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថា សំណុំរឿងនេះកំពុងដំណើរការស៊ើបអង្គេតបន្ថែមថាទៀត បន្ទាប់ពីអយ្យការបានបញ្ជូនមកឲ្យសមត្ថកិច្ចជំនាញមានចំណាត់ការតាមច្បាប់។

គេនៅទន្ទឹងរង់ចាំមើលថាតើវាសនារបស់មន្ត្រីសាលាខេត្តសៀមរាប រូបនេះអាចរួចផុតពីសំណាញ់ច្បាប់បានដែររឺទេ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម