Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ចៅសង្កាត់ជ្រាវ និងក្រុមប្រឹក្សាទើបជាប់ឆ្នោតអាណត្តិថ្មី ប្តេជ្ញាបម្រើពលរដ្ឋ និងអភិវឌ្ឍសង្កាត់ឲ្យកាន់តែរីកចម្រើនថែមទៀត!

សៀមរាប៖នៅព្រឹកថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២២ នេះនាសាលាសង្កាត់ជ្រាវបានប្រារព្វពីធីប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាសង្កាត់និងជាចៅសង្កាត់ ចៅសង្កាត់រង ដែលទើបជាប់ឆ្នោតថ្មី ក្នុងអាណត្តិទី៥ ត្រូវបានប្រកាស ចូលកាន់តំណែង ក្រោមអធិបតីភាពលោក លេង ពលៈ អភិបាលរងក្រុងសៀមរាប។

   យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលស្តីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់នៃសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាប សមាសភាពជាសមាជិកក្រុមប្រឹក្សាសង្កាត់សាលាកំរើកអាណត្តិទី៥នេះមានចំនួន០៧រូប ដោយ បានសម្រេចប្រកាស៖ ១. ទទួលស្គាល់សមាភាពជាប្រធានក្រុមប្រឹក្សា សង្កាត់ និងជាសមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវមាន លោក ក្អោប រ៉ន ជាប្រធានក្រុមប្រឹក្សាសង្កាត់ និងមានសមាជិក៦នាក់ទៀត ។ ២.ទទួលស្គាល់សមាសភាពជាចៅសង្កាត់ ចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ នៃសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាប ដោយក្នុងនោះមាន៖ លោក ក្អោប រ៉ន ជាចៅសង្កាត់. លោក ទុំ ពៀត ជាចៅសង្កាត់រងទី១ និង លោក ក្តឹប សារ៉ាត់ ជាចៅសង្កាត់រងទី២។

     លោក ក្អោប រ៉ន ដែលទើបជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ជ្រាវ ក៏បានមានប្រសាសន៍ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងសង្កាត់ជ្រាវដែលបានអញ្ជើញទៅបោះឆ្នោត និងបានផ្តល់ទំនុកចិត្តបោះឆ្នោតគាំទ្រដល់រូបលោក បានជាប់ឆ្នោតជាចៅសង្កាត់ ដើម្បី បន្តដឹកនាំអភិវឌ្ឍន៍សង្កាត់អាណត្តិថ្មីនេះផងដែរ ។

    ដើម្បីជាការឆ្លើយតបនូវការជឿទុកចិត្ត លោក ក្អោប រ៉ន ក៏បានមានប្រសាសន៍ប្តេជ្ញាចិត្តថា គោរពរដ្ឋធម្មនុញ្ញច្បាប់ ព្រះរាជក្រឹត្យ អនុក្រិត្យ សារាចរ ប្រកាស សេចក្តី សម្រេច បទបញ្ជា និងលិខិតបទដ្ឋានគតិយុទ្ធជាធរមានរដ្ឋាភិបាលកម្ពុជានិងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់អោយបានល្អ ។ ហើយជួយបន្តយន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដោយខិតខំប្រឹងប្រែងប្រមូល មូលនិធិសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជួយប្រជាពលរដ្ឋដើម្បីបង្កើនការផលិតកសិកម្មជាពិសេសេដំណាំស្រូវ ហើយព្រមទាំងយកចិត្តទុកដាក់សម្របសម្រួល គាំទ្រ និងដោះស្រាយបញ្ហាសេវា សង្គមចាំបាច់មួយចំនួនសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង ហើយខិតខំយកចិត្តទុកដាក់ ផ្តល់សេវាអត្រានុកូលដ្ឋានជូនប្រជាជនស្របតាមបែបបទនីតិវិធី និងគោលការណ៍របស់ក្រសួង ឬស្ថាប័នមានសមត្ថកិច្ច ។

    លោក ក្អោប រ៉ន បានបញ្ជាក់ថារដ្ឋបាលសង្កាត់ជ្រាវគឺជាច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវារដ្ឋបាលជូនប្រជាជន ស្របតាមបែបបទ និងនីតិវិធីនៃការ ផ្តល់សេវារដ្ឋបាល ព្រមទាំងខិតខំព្យាយាមដោះស្រាយរាល់សំណើរ សំណូមពរ របស់ប្រជាពលរដ្ឋដោយ ភាពយុត្តធម៌ ត្រឹមត្រូវ និងទទួលខុសត្រូវខ្ពស់។

     នៅក្នុងឱកាសនោះផងដែរលោក លេង ពលៈ អភិបាលរងក្រុងសៀមរាប ក៏បានមានប្រសាសន៍ណែនាំ ដល់សមាជិកក្រុមប្រឹក្សាដែលជាប់ឆ្នោតអាណត្តិថ្មីទាំងអស់ អោយរក្សា សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ហើយសហការគ្នា ដើម្បី ជួយបម្រើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន អោយបានល្អប្រសើរ ឈានទៅមានជំនឿទុកចិត្តហើយ ប្រជាពលរដ្ឋគាំទ្រ បោះឆ្នោតជួននៅអាណត្តិក្រោយៗទៀត ។ត្រូវបន្តនិរន្តរភាព នៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍនៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំទៅមុខបន្តទៀត ដោយបន្តគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាសង្កាត់អាណត្តិចាស់ សំដៅធានាឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។ លោកអភិបាលរងក្រុង ក៏បានមានប្រសាសន៍បញ្ជាក់ថា៖ «ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជាអស់លោក លោកស្រី មានសមាសភាព មកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយ ផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល»។

លោកលេង ពលៈ ក៍បានស្នើដល់ សមាជិកក្រុមប្រឹក្សា នៅក្នុងអាណត្តិការងារ ៥ ឆ្នាំនេះ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវ ចេះសម្របសម្រួល និង ផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមក ដើម្បីឱ្យបញ្ចេញមតិយោបល់ ដើម្បីយកមតិយោបល់នោះជាឧត្តមប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ ព្រោះពេលដែលមកកាន់តំណែង ជាក្រុមប្រឹក្សានេះគឺត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម