Thursday, March 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ១២ ខ្នង នៅកណ្តាលក្រុងបាត់ដំបងដោយមិនដឹងមូលហេតុ!

ខេត្តបាត់ដំបង៖អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុង​ក្រុង​បាត់ដំបង ​នាពី​ល្ងាច​ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ​ ២០២២ នៅភូមិព្រែក​មហាទេព សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​ផ្តើមឆេះ​ពី​ផ្ទះ​របស់ ឈ្មោះ អ៊ា អេង​ហុង ភេទប្រុស អាយុ ៧០ ឆ្នាំ មុខរបរ​លក់​ពូក​(​ហាង​លក់​ពូក​)​រហូតឆេះរាលដាលផ្ទះអ្នកជិតខាង ១១ ខ្នងទៀត។ករនីនេះសមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយ។​

​ សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍​គ្រោះអគ្គិភ័យនេះបានបំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ ១២​ ខ្នង ជា​ប្រភេទ​ផ្ទះ​សង់​អំពី​ឈើ និង​ដែក​ប្រក់​ស័ង្កសី ដោយ​មូល​ស្ថិតក្នុងការស្រាវជ្រាវ​នៅឡើយ។​ ចំណែក​សម្ភារៈ ​និង​ទ្រព្យសម្បត្តិ ​ដែល​បាន​ខូចខាត​ក្នុង​ហេតុ​ការ​ខាងលើ​រហូតមក​ដល់ពេលនេះ​សមត្ថ​កិច្ច​ជំនាញ​នៅ​មិនទាន់​ក្តាប់បាន​នៅឡើយ​ផងដែរ។សមត្ថកិច្ចបន្ថែមថា ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ជិតខាង និង​រថយន្ត​ពន្លត់​អគ្គិភ័យ ទៅ​ជួយ​អន្តរាគមន៍ ជួយ​ពន្លត់​ ០៦​ គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​ ១២ រថយន្ត តែ​នៅក្នុង​ហេតុ​ការណ៍​ខាងលើនេះ មិនមាន​គ្រោះថ្នាក់​ដល់​មនុ​ស្សណា​ម្នាក់​នោះទេ៕ដោយ៖សេរី​

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម