Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ស្ត្រីដើមបណ្តឹងក្នុងបទ ប៉ុនប៉ងមនុស្សឃាត រំពឹងទុកថានឹងមានពន្លឺយុត្តិធម៌!

សៀមរាប៖លោកស្រី ផាត់ សុជឿន ជនរងគ្រោះនិងជាដើមបណ្តឹង ក្នុងរឿងប៉ុនប៉ងមនុស្សឃាត បានបង្ហាញភាពជឿជាក់ ថានឹងទទួលបានភាពយុត្តិធម៌ បន្ទាប់ពីចូលឆ្លើយបំភ្លឺនៅតុលាការខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២២។


លោកស្រី ផាត់ សុជឿន បានបញ្ជាក់ថា លោកស្រីពិតជាបានចូលទៅឆ្លើយបំភ្លឺរួចហើយមែន។ ក្រៅពីនោះ សាក្សីក៏បានចូលឆ្លើយខ្លះហើយដែរ។ តែលទ្ធផលយ៉ាងណានោះ គឺអា ស្រ័យលើស្ថាប័នច្បាប់ជាអ្នកសម្រេច។
ដើមបណ្តឹងរូបនេះបញ្ជាក់ថា ក្នុងនាមជាជនរងគ្រោះ ដែលប្រព្រឹត្តដោយបុគ្គលឈ្មោះ សោម សមសក្ត័ មកលើរូបគាត់យ៉ាងសាហាវព្រៃផ្សៃកន្លងមកនេះ ច្បាប់នឹងមិនលើកលែងអោយជាដាច់ខាត។ ម្យ៉ាងវិញទៀតរូបខ្ញុំ ផាត់ សុជឿន មានជំនឿចិត្តយ៉ាងមុតមាំ លើស្ថាប័នតុលាការខេត្តសៀមរាបតែម្តង។


សូមបញ្ជាក់ថា លោកសោម សមសក្ត័ នាយកទី ចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយះបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២។ លុះនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកសោម សមសក្ត័ បានចូលខ្លួនទៅឆ្លើយបំភ្លឺ នៅស្នងការនគរ បាលខេត្តហើយ។ តែនៅដំណាក់កាលប៉ូលិស ជនខាងលើនៅមិនទាន់មានការហ៊ុំពទ្ធ័ដោយសំណាញ់ច្បាប់នោះទេ បើទោះបីរងនូវបណ្តឹងចោទប្រកាន់រហូត៣បទល្មើសហើយក៍ដោយ។
យោងបណ្តឹង ភស្តុតាង និងរូបភាពកាមេរ៉ា នៅទី តាំងកើតហេតុ មហាជន ពិសេស អ្នកនៅសៀមរាប រងចាំមើលថា តើបុគ្គលដ៍មានឥទ្ធិពលរូបនេះ នៅមាន សំណាងល្អ រួចផុពីសំណាញ់ច្បាប់ឬយ៉ាងណា។
ទោះបីយ៉ាងណា ក្រុមសារព័ត៌មាន នៅមិនទាន់ទទួលបានការបកស្រាយពី លោក សោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុនៃសាលាខេត្តសៀមរាប នៅឡើយទេ។ អង្គភាព រងចាំឆ្លើយតបចំពោះការប្រតិកម្មរបស់គូភាគី រាល់ម៉ោងធ្វើការ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម