Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ទីតាំងសង្វៀនជល់មាន់និងអាប៉ោងនៅឃុំថ្មពូន ស្រុកព្រៃឈរ បើកលេងដោយសេរីខណ:សមត្ថកិច្ចហាក់នៅសម្ងំក្រាបពង!

ខេត្តកំពង់ចាម ៖ប្រភពព័ត៌មានបានឲ្យដឹងថា សង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងដែលព័ត៌មានទទួលបានកាលពីពេលថ្មីៗនេះថា នៅចំណុចចំការចេក ចូលតាមផ្លូវផ្សារបុសខ្នុរ ចម្ងាយប្រមាណ ១០០០ម៉ែត្រ ស្ថិតក្នុងឃុំថ្មពូន ស្រុកព្រៃឈរ ជាប់ព្រំប្រទល់ជាប់នឹងស្រុកចំការលើ ពិតជាខ្លាំងមហិមា ព្រោះមានខ្សែអ្នកធំនៅក្នុងខេត្តកំពង់ចាម និងមានអ្នកកាងពីក្រោយ សូម្បីសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាប។

  សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងជល់មាន់ខាងលើនេះ បានបើកដំណើរការជាយូរមកហើយ និងមានការប្រកួតជារៀងរាល់ថ្ងៃ ដោយមានការភ្នាល់ដាក់លុយស៊ីសងចាញ់ឈ្នះទ្រង់ទ្រាយធំ មានមនុស្សពពាក់ពពូនទៅលេងច្រើនកុះករ ព្រោះល្បីកន្លែងនេះមានសុវត្ថិភាពមិនព្រួយបារម្ភពីសមត្ថកិច្ចចុះបង្ក្រាប។

ចំពោះករណីល្បែងសុីសងខុសច្បាប់ខាងលើនេះអង្គភាពសារព័ត៌មាន Angkor Flash News (AFN) នៅមិនទាន់សុំការបំភ្លឺពីលោក កែវ ស៊ាងហ៊ាន់បានទេព្រោះខលមិនចូល។ហើយបានរាយការណ៍តាមប្រព័ន្វអេឡិចទ្រនិចtelegramទៀតតែលោកមើលហើយមិនតប។

ទោះយ៉ាងណាព័ត៌មាននេះ ចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីមានវិធានការចុះបង្ក្រាប លប់បំបាត់ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋាន ដើម្បី តាមគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលដាក់ឲ្យ អនុវត្តន៍។

  ពលរដ្ឋស្នើឲ្យថ្នាក់ដឹកនាំមេត្តាមានវិធានការទប់ស្កាត់ឬបង្ក្រាបល្បែងស៊ីសងខាងលើនេះផងទាន ដើម្បីមានសុវត្ថិភាពដល់ពួកគាត់ ព្រោះពួកគាត់ព្រួយខ្លាចមាន អំពើចោរកម្មផ្សេងៗមានដូចជា ចោរលួច ឆក់ ចោរប្លន់និង អំពើហិង្សាក្នុងគ្រួសារជាដើម៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម