Tuesday, May 7, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ជំនន់ទឹកភ្លៀងពីក្បាលស្ទឹងសង្កែ លិចភូមិមួយចំនួននៅស្រុកសំឡូត ទាំងកណ្តាលអាធ្រាត្រ!

ខេត្តបាត់ដំបង៖សេចក្តីរាយការណ៍បានឲ្យដឹងថា លំនៅឋានជាច្រើនខ្នង ដែលស្ថិតនៅតាមបណ្តោយមាត់ព្រែកនៃស្រុកសំឡូត ត្រូវបានទឹកជំនន់យ៉ាងធ្ងន់ធ្ងរទាំងកណ្តាលអាធ្រាត្រ។

សមត្ថកិច្ចបបានឲ្យដឹងថា គ្រោះទឹកជំនន់ដោយសារទឹកភ្លៀងដែលធ្លាក់នៅប៉ែកខាងលើជាច្រើនម៉ោង បានកើតឡើងនៅវេលាម៉ោង ១ រំលងអាធ្រាត្រ យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុច ភូមិវាលរលឹម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។សមត្ថកិច្ចបន្តថា ទឹកនេះគឺធ្លាក់ពីជួរភ្នំក្បាលឡាន ដែលជាប្រភពក្បាលស្ទឹងសង្កែ ហើយបានជន់ជោរឡើងភ្លាមៗតែម្តង បង្កអោយលិចផ្ទះពលរដ្ឋជាច្រើនខ្នង ដែលនៅពេលនោះដែរកម្លាំងសមត្ថកិច្ចបានសហការគ្នា ជួយអន្តរាគមន៍ ដើម្បីបញ្ជូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពទាំងយប់ជាបណ្តោះអាសន្ន ដោយនៅពេលនោះដែរ ពុំមានប៉ះពាល់ដល់អាយុជីវិត មនុស្ស ឬសត្វឡើយ ។

នៅព្រឹកនេះដែរស្ថានភាពទឹកត្រូវបានថមថយ និងស្រកវិញហើយ បន្ទាប់ពីមេឃឈប់ធ្លាក់ភ្លៀងទៅវិញ ដែលធ្វើអោយពលរដ្ឋទាំងអស់វិលទៅរកលំនៅឋានវិញជាបណ្តើរៗហើយ ដោយឡែកចំពោះទឹកនៅក្នុងស្ទឹងគ្រញូងនាព្រឹកនេះ ក៏កំពុងស្ទុះឡើងខ្លាំងគួរអោយព្រួយបារម្ភដែរសម្រាប់អ្នកដែលរស់នៅជាប់នឹងដងស្ទឹងសង្កែ ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម