Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

បិទផ្លូវជាតិលេខ៥៥ បណ្ដោះអាសន្នដោយសារ ទឹកហូរបាក់ដីនៅចំណុចភ្នំ១៥០០ក្នុងស្រុកវាលវែង

ខេត្តពោធិ៍សាត់៖សេចក្តីរាយការណ៍បានដឹងថា កំណាត់ផ្លូវជាតិ ៥៥ ចំណុចភ្នំ១៥០០ ចន្លោះ PK១៤១-១៤២ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ត្រូវបានដីបាក់បិទផ្លូវជិត មិនអាចធ្វើចរាចរណ៍បានទេកាលពីយប់ថ្ងៃទី១២ ខែក្កដា ឆ្នាំ២០២២។មូលហេតុនៃការបាក់ដីបិទផ្លូវនេះដោយសារតែភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យទឹកហូរខ្លាំងបុកបាក់ដីនិងដើមឈើនៅចំណុចខាងលើ។

បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសមុនហើយថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសតំបន់មាត់សមុទ្រភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ សូមឱ្យប្រុងប្រយ័ត្នខ្ពស់។

យប់មិញដីបាក់បិទផ្លូវជិត មិនអាចធ្វើចរាចរណ៍បានទេនៅភ្នំ១៥០០ កំណាត់ផ្លូវជាតិលេខ៥៥ការបង្កឱ្យបែបនេះដោយសារកម្ពុជាទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងខ្យល់មូសុងនិរតីបក់ខ្លាំង មកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ ទើបបណ្តាខេត្ត និងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម