Tuesday, September 2, 2025
Header Banner

នគរបាលក្រុងសៀមរាប  ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់  ករណីលួចគាស់ហាងលក់ទូរស័ព្ទដៃ យីហោ  ពីង ពីង

ខេត្តសៀមរាប៖ក្រុមចោរលួចមានស្ថានទម្ងន់ទោស បានចូលទៅគាស់ទម្លុះទម្លាយ ក្នុងហាងលក់ទូរស័ព្ទយីហោ  (ពីង ពីង)រួចគេចខ្លួនត្រូវកម្លាំងនគរបាលក្រុងសៀមរាប តាមចាប់ខ្លួនបានជាបន្តបន្ទាប់។

    លោក វរសេនីយ៍ទោ  ដា  ចំរើន  អធិការ  នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៣:២០នាទី យប់ នៅចំណុចហាងលក់ទូរស័ព្ទដៃ យីហោ  ពីង ពីង ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយយកទូរស័ព្ទ) របស់ជនរងគ្រោះឈ្មោះ ហ.ស.ណ ភេទស្រី អាយុ ២៨ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទដៃខាងលើ មានទីលំភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ខណៈពេលដែល ជនរងគ្រោះមិននៅ  បិទហាងលក់ទូរស័ព្ទចេញទៅដេកនៅផ្ទះមួយទៀត ស្ថិតនៅភូមិភូមិខ្នារ សង្កាត់ជ្រាវ  ក្រុងសៀមរាប  ខេត្តសៀមរាប ។

    លោកបន្តថា ដោយបាត់បង់រួមមានទូរស័ព្ទដៃចំនួន ១០គ្រឿង៖-ទូរស័ព្ទម៉ាកiphone 7plus  ចំនួន  ០១គ្រឿង-ទូរស័ព្ទម៉ាក់ one plus 6T  ចំនួន ០១គ្រឿង-ទូរស័ព្ទម៉ាកwiko tommy 3plus  ចំនួន ០៤គ្រឿង -ទូរស័ព្ទម៉ាក Hot way M6 ចំនួន ០៣គ្រឿង-ទូរស័ព្ទដែលអតិថិជនយកមកជួសជុលចំនួន ០១គ្រឿង ម៉ាក6Plus ពណ៌ទឹកប្រាក់ និងឧបករណ៍ សាកថ្មទូរស័ព្ទ  ចំនួន០២គ្រឿង ខែ្សសាកថ្មទូរស័ព្ទចំនួន  ០៤ខ្សែ ។ បន្ទាប់មកជនរងបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ហើយក៏កំណត់មុខសញ្ញាបានរួចស្វែងរក និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅកន្លែងលេងហ្គេម ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលមានឈ្មោះ៖-ទី១.ឈ្មោះ សាត  សាមីង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ  ក្រុង/ខេត្តសៀមរាប  ។ (មានសារធាតុញៀនក្នុងខ្លួន)  -ទី២.ឈ្មោះ លឿន  ដារ៉ូ ភេទប្រុស  អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិកម្មករ  ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង មានទីលំនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។ (មានសារធាតុញៀនក្នុងខ្លួន) -ទី៣.ឈ្មោះ រៀម សារ៉ូ ភេទប្រុស  អាយុ១៦ឆ្នាំ មានស្រុកកំណើតភូមិហាមទេព ឃុំស្វាយប៉ោ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ន   ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប (ជាមុខសញ្ញាទេីបចេញពីពន្ធនាគារ) យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។ ដោយជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនបានដើរចេញពីផ្ទះរបស់ឈ្មោះ លឿន ដារ៉ូ ភេទប្រុស ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក  ក្រុង-ខេត្តសៀមរាប មកដល់ត្រង់ចំណុចហាងលក់ទូរស័ព្ទយីហោ ពីង ពីង ស្ថិតនៅខាងលិចស្ថានីយ៍ប្រេងឥន្ទនៈតេលា ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ហើយបានដើរចូលតាមប្រឡោះក្បែរបង្គោលភ្លើងជាប់ហាងលក់ទូរស័ព្ទរបស់ ជនរងគ្រោះ យកដៃទាញហែកស័ង្កសី  ទ្វារហាង រួចជនសង្ស័យឈ្មោះ សាត សាមីង ភេទប្រុស បានលូនចូលក្នុងហាងលួចយកទូរស័ព្ទ ចំណែកជនសង្ស័យឈ្មោះ រៀម សារ៉ូ ជាអ្នកចាំឈោងយកទូរស័ព្ទ រីឯជនសង្ស័យឈ្មោះ លឿន ដារ៉ូ ជាអ្នកចាំមើលផ្លូវ ។វត្ថុតាងដកហូតបានរួមមាន ៖ -ទូរស័ព្ទម៉ាក iphone 6plus ចំនួន ០១គ្រឿង ទូរស័ព្ទម៉ាក Iphone 7plus ចំនួន ០១គ្រឿង-ទូរស័ព្ទម៉ាក Hotwav ចំនួន ០២គ្រឿង  និងឧបករណ៍ សាកថ្មទូរស័ព្ទ ចំនួន  ០១គ្រឿង ។-ដោយឡែកជនសង្ស័យឈ្មោះ រៀម សារ៉ូ ភេទប្រុស ក៏បានឆ្លើយសារភាពបន្ថែមថា កាលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២:៣៥នាទីយប់ រូបគេធ្លាប់បានធ្វើសកម្មភាពចូលលួចយកប្រាក់ក្នុងហាងវេរប្រាក់ true money របស់ឈ្មោះ ស.ស.ន  ភេទស្រី អាយុ៣៤ឆ្នាំ ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាបបាន ប្រាក់ចំនួន ២៨០,០០០៛  (ម្ភៃប្រាំបីម៉ឺនរៀល) ផងដែរ  ។

   ជនសង្ស័យទាំង០៣នាក់ខាងលើ  ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ  ដើម្បីបន្តនិតិវិធី។រីឯ  សម្ភារៈ វត្ថុតាង  បានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម