សៀមរាប៖នៅយប់ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២២ ម្សិលមិញសមត្ថកិច្ចជំនាញនៃខេត្តសៀមរាប ចុះធ្វើការបង្ក្រាបដោយផ្ទាល់បានរថយន្តតឹងវឹងដឹកឈើ១គ្រឿងនៅចំណុចភូមិសាស្ត្រស្រុកស្វាយលើ។ពាក់ព័ន្ធនឹងករណីនេះមហាជនបានកោតសរសើរចំពោះសមត្ថកិច្ចជំនាញនៃខេត្តសៀមរាប ដែលបានប្រឹងប្រែងចុះបង្ក្រាបដល់ស្រុកស្វាយលើ។ប៉ុន្តែករណីនេះមហាជនបាននិយាយថា ការបង្ក្រាបនេះហាក់ដូចជាស្រាតខោសមត្ថកិច្ចជំនាញនៃស្រុកស្វាយលើ នៅកណ្ដាលផ្សារអញ្ចឹង៕ ព័ត៌មានបឋម

