Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តសៀមរាប ចុះបង្រ្កាបរថយន្តត្រេអ៊ី ដឹកឈើល្មើសច្បាប់១គ្រឿងនៅស្រុកស្វាយលើ

សៀមរាប៖កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប បានធ្វើការបង្រ្កាបរថយន្តត្រេអ៊ីដឹកឈើលេខ៣មួយគ្រឿងផ្ទុកឈើជាង៦ម៉ែត្រគូប ចេញពីខេត្តព្រះវិហារ បម្រុងយកមកចែកចាយក្នុងទីរួមខេត្តសៀមរាប។

ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២២ត្រង់ចំណុចភូមិត្រពាំងស្វាយឃុំស្វាយលើ ស្រុកស្វាយលើខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៨នេះថា ដោយមានការចង្អុលបង្ហាញពីលោកស្នងការនិងស្នងការរងព្រមទាំងលោកនាយការិយាល័យ ទើបលោកដឹកនាំកម្លាំងការិយាល័យនគរបាលជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត,នគរបាលស្រុកស្វាយលើ សហការជាមួយនឹងកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចុះបង្រ្កាបករណីរថយន្តដឹកឈើមួយគ្រឿង។លោកបន្តថា រថយន្តមាកត្រេអ៊ីនោះមានផ្ទុកឈើប្រភេទលេខ៣(ត្បែង,ថ្លុង)សរុប៦,៥ម៉ែត្រគីប។លោកបញ្ជាក់ទៀតថា រថយន្តដឹកឈើល្មើសច្បាប់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ក្នុងឃុំព្រះដាក់ ដើម្បីស្វែងរកម្ចាស់មកបង់ផាកពិន័យទៅតាមផ្លូវច្បាប់។

ប្រភពបានដឹងថា រថយន្តដឹកឈើខាងលើ ដឹកចេញពីខេត្តព្រះវិហារ ហើយបានទំនាក់ទំនងបង់លុយឲ្យសមត្ថកិច្ចតាមដងផ្លូវទាំងអស់រួចរាល់។ប៉ុន្តែការចាប់រថយន្តដឹកឈើខាងលើគឺផ្ដើមឡើងពីការប្តឹងរបស់ដេប៉ូច្រកចេញចូលតែមួយនៃខេត្តសៀមរាប ឈ្មោះលោកចាន់ណា។

មហាជនលើកឡើងថា ក្រុមឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើកំពុងកម្រើកឡើងវិញហើយ ខណៈសមត្ថកិច្ចជំនាញមួយចំនួនកំពុងចងអង្រឹងយកលុយយ៉ាងរំភើយ។

ដោយឡែកក្រុមអ្នកតាមដានបទល្មើសព្រៃឈើបានដឹងថា មន្ត្រីម្នាក់បានឱ្យកូនរបស់ខ្លួនដឹកឈើប្រណិត(ធ្នង់)តាមរថយន្តបាឡែនចេញពីភូមិសាស្ត្រស្រុកស្វាយលើ យកមកទីរួមខេត្តសៀមរាប ជារៀងរាល់ថ្ងៃ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម