Monday, November 10, 2025
Header Banner

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួន បុរសថៅកែត្រីម្នាក់ករណីឆបោក ទឹក ប្រាក់ចំនួន២ម៉ឺនដុល្លារ!

សៀមរាប៖សមត្ថកិច្ចបានអោយដឹងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនបុរសជាថៅកែត្រីម្នាក់ ពាក់ព័ន្ធនឹងករណីឆបោក ទឹកប្រាក់ចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

  សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដោយយោងតាមពាក្យបណ្តឹង លេខ៥៤/២២ ព្រ.ទ.ក.ស ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ របស់ឈ្មោះ សុខ រ៉ាដែន ភេទប្រុស អាយុ៥៣ឆ្នាំ ប្ដឹងពីបទកករណី ឆបោក ប្រព្រឹត្តនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាម កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។ប្រតិបត្តិការនេះ គឺអនុវត្ត តាមដីកាសម្រេចអោយបើកកាស៊ើបអង្កេតបឋមលេខ៣៦២ អយក/២២ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ របស់ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តសៀមរាប។

  សូមរម្លឹកថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឈ្មោះ សុខ រ៉ាដែន ភេទប្រុស អាយុ៥៣ឆ្នាំ បានប្រគល់ប្រាក់ចូលហ៊ុនចំនួន ២០,០០០ដុល្លារ អោយទៅឈ្មោះ សុខ យ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ ដើម្បីធ្វើប្រតិបត្តិការទិញត្រីពីវារីវប្បកម្ម កម្ពុជា និងអាជីវកម្មនាំចូលត្រី ជាក់ស្តែង ប៉ុន្តែបុរសខាងលើនេះយកប្រាក់ទៅប្រើប្រាស់ផ្ទាល់ខ្លួន ព្រមទាំងខ្លួនគ្មានប្រាក់ដាក់ទុនចំនួន ២០០០០ដុល្លារជាមួយនឹងឈ្មោះ សុខ រ៉ាដែន ផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយនិងសារភាព កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២០,០០០ដុល្លារ ពី សុខ រ៉ាដែន ដែលចូលហ៊ុនធ្វើអាជីវកម្ម ទៅប្រើប្រាស់ផ្ទាល់ខ្លួនអស់ ព្រមទាំងខ្លួនគ្មានប្រាក់ដាក់ទុនចូលហ៊ុនជាមួយឈ្មោះសុខ រ៉ាដែន ពិតប្រាកដមែន។

    បច្ចុប្បន្ន លោក សុវណ្ណ ច័ន្ទន៍គ្រឹស្នា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួនជនសង្ស័យឈ្មោះ សុខ យ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ទៅដាក់ពន្ធនាគារបណ្ដោះអាសន្ន៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម