សៀមរាប៖លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក ជិម សុវណ្ណ ស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី តេង ចន្ទ័ណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញ លោក ស្វាយ រ៉ុន អតីតមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ដែលបានចូលនិវត្តន៍ មកជួប សំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ត្រីស្នងការនិង បានប្រគល់ជូននូវថវិការចំនួន 1,500,000 ៛ (១លាន៥សែនរៀល ) អង្ករ ១បេ ទឹកក្រូច ១កេះ ទឹកសុទ្ធ ២កេះ និងកន្រ្តកផ្លែឈើ របស់លោកស្នងការ ដល់លោក ស្វាយ រ៉ុន ដែលមានជីវភាពខ្វះខាតនិង ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ។


ឆ្លៀតក្នុងឱកាសនោះ លោក ស្វាយ រ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ឧត្តមសេនីយ៍ស្នងការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលនៅចងចាំ ហើយមិនបោះបង់ ជាពិសេសបានគិតគូរដល់រូបលោកដែលជាមន្ត្រីចូលនិវត្តន៍ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមថែរក្សា ការពារ លោកឧត្តមសេនីយ៍ស្នងការ និងថ្នាក់ដឹកនាំ រួមទាំងកងកម្លាំងទាំងអស់ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕ដោយ៖AFN





