Tuesday, November 11, 2025
Header Banner

ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់នៅក្រុងសៀមរាប មានជំងឺ អ៊ុតស្វាយមិនមែនជំងឺអ៊ុតស្វានោះទេសូមកុំយល់ច្រឡំ!

សៀមរាប៖សមត្ថកិច្ចបានចុះពិនិត្យទៅលើអាការៈរបស់ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ឈ្មោះ រ៉េណ ម៉ា អាយុ ២៣ឆ្នាំ មុខរបរទៅផ្ទះ មានផ្ទៃពោះ ៨ខែ រស់នៅភូមិទ្រាំង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ដែលមានជំងឺអ៊ុតស្វាយ ឆ្លងមកពីក្មួយរបស់គាត់។ឯប្តីឈ្មោះថា ប៊ុនម៉ៅ អាយុ២៨ឆ្នាំ បុខរបរអ្នកលក់បារីចល័តក្នុងខេត្ត មិនឆ្លងនោះទេ។

សមត្ថកិច្ចបន្ថែមថា អ្នកជំងឺចេញរោគសញ្ញា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ មានសភាពក្តៅខ្លួន ចេញមុនគេកន្ទួលក្រហម ពងទឹក និងមានខ្ទុះ លើពងខ្លះ។ចេញនៅលើមុខ ដើមទ្រួង ក្បាល រួចចេញពេញខ្លួនតែម្តង។ប្រវត្តិអ្នកជំងឺធ្លាប់ប៉ះផ្ទាល់ជាមួយក្មួយ កើតអុតស្វាយកាល២អាទិត្យមុន។ សមត្ថកិច្ចបន្ថែមថា ក្រុមការងារបានយកសំណាក ច្រម៉ុះ បំពង់ករ យកឈាមដាក់ក្រហម យកទឹករងៃ និងខ្ទុះ នៅលើដំបៅទៅពិនត្យផងដែរ។

ពាក់ព័ន្ធនឹងករណីនេះដែរលោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២៦ខែកក្កដានេះថា ករណីស្រ្តីឆ្លងជំងឺអ៊ុតស្វាយខាងលើ បានធូរស្រាលហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។លោកបន្ថែមថា ជំងឺនេះ(អ៊ុតស្វាយ)ជាជំងឺឆ្លងធម្មតា ដែលភាគច្រើនកើតមានចំពោះក្មេងៗ។តែជំងឺអ៊ុតស្វា មានភាពស្រដៀងគ្នា ដោយសារការឆ្លងមានភាពលឿនជាងជំងឺអ៊ុតស្វាយ។លោកបញ្ជាក់ថា ករណីនេះមិនមានឆ្លងរាលដាលទៅអ្នកដ៏ទៃទៀតនោះទេគឺឆ្លងតែស្ត្រីពោះធំខាងលើតែប៉ុណ្ណោះ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម