ខេត្តបន្ទាយមានជ័យ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ដោយអនុវត្តន៍យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងទទួលផែននគរបាល ការពារព្រំដែនគោគកាលពីថ្ងៃទី២៦ខែកក្កដា២០២២នេះ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យ តាមអង្គភាពវរសេនាតូចទាំង៤និង តាមបណ្ដាប៉ុស្ដិ៍ព្រំដែនទាំង៣២ប៉ុស្តិ៍ ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ការលួចឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន និងបានណែនាំដល់កងកម្លាំង ត្រូវមានការសហប្រតិបត្តិការជាមួយអង្គភាពផ្សេងៗ ជាពិសេសជាមួយថៃ។
យ៉ាងនេះក្តីទោះបី អាជ្ញាធរខេត្តនិងថ្នាក់ដឹកនាំកងកម្លាំងបានដាក់បញ្ជាអោយមានការទប់ស្កាត់បទល្មើសតាមព្រំដែនជាញឹកញាប់ក៏ដោយនៅតែតាមបណ្តច្ររបៀងជាច្រើនដែលគ្រប់គ្រងដោយយោធានិងនគរបាលនៅមូលដ្ឋានព្រំដែននៃស្រុកម៉ាឡៃនិងថ្មពួកបើកអោយមានបទល្មើសកើតមានមិនថាថ្ងៃឬយប់ជាពិសេសជនឆ្លៀតឱកាសត្រូវរូវគ្នាតាមរយះមេខ្យល់នាំពលករឆ្លងដែននិងនាំទំនេញគេចពន្ធចេញចូលដោយរលូនផងដែរ៕ដោយ៖សីមា









