Tuesday, November 11, 2025
Header Banner

ដំរីចុះប្រេងមួយក្បាលរត់ចូលក្នុងភូមិមួយនៃស្រុកបន្ទាយអំពិល បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ!

ខេត្តឧត្តរមានជ័យ៖សេចក្តីរាយការណ៍បានអោយដឹងថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មានសត្វដំរីព្រៃធំមួយក្បាល ដែលគេសង្ស័យថាចុះប្រេង បានរត់ចូលក្នុងភូមិរំដួលចាស់ (ជាប់ផ្លូវយុទ្ធសាស្រ្តជួរភ្នំដងរែក) ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ប៉ុន្តែវាមិនបានយាយីអ្នកភូមិ ឬបំផ្លាញអ្វីនៅក្នុងភូមិនោះទេ។


ប្រជាពលរដ្ឋ បានយល់តាមបែបអបិយជំនឿវិញថា ការដែលមានសត្វដំរីដែលចូលដល់ក្នុងភូមិដូច្នេះ គឺជាប្រផ្នូលល្អទៅ វិញ ដែលនឹងនាំមកនូវក្ដីសុខក្នុងស្រុកភូមិ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម