រតនគិរី៖ប្រជាពលរដ្ឋជាច្រេីនគ្រួសារបច្ចុប្បន្នរស់នៅភូមិពីរ ឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី បានសំដែងការព្រួយបារម្ភអំពីបញ្ហាសន្តិសុខសុវត្ថិភាពដែលកំពុងកេីតមានឡើងជាបន្តបន្ទាប់រយះពេលថ្មីៗកន្លងមក ស្ថិតនៅភូមិ-ឃុំ របស់ពួកគាត់រួមមាន÷ ១.ករណី ចោរលួចស្រូវ ទាំងថ្ងៃ ២.ករណី ចោរលួចគាស់ផ្ទះ និង៣.ករណី ប្លន់ឆក់យកខ្សែ.កទាំងព្រឹកព្រលឹមជាដេីម។


ជាក់ស្តែងជនរងគ្រោះទាំងបីគ្រួសារស្ថិតនៅភូមិពីរ ឃុំស្រែអង្ក្រងខាងលើបានជួបធ្វើបទសម្ភាស់ផ្តល់ព័ត័មាន ជាមួយក្រុមអ្នកសារព័ត៌មានប្រចាំខេត្តរតនគិរីយើងជាច្រើនអង្គភាពកាលពីរសៀលថ្ងៃទី២៤ ខែកក្កដាកន្លងទៅថ្មីៗនេះ ពួកគាត់បានលើកឡេីងសំដែងការហួសចិត្តដូចៗគ្នាយ៉ាងដូច្នេះថាទី១-លោកយាយ យឹម រ៉នអាយុជាងហុកសិបឆ្នាំ រស់នៅតែពីរនាក់លោកតាត្រូវជាស្វាមីអាយុជាងចិត្រសិបឆ្នាំ ដែលមានកូនតូចលក់ម្ហូបអាហារពេលព្រឹកតាមដងផ្លូវជាតិលេខ៧៨ ទល់មុខផ្លូវក្រាលក្រួសក្រហមចូលទៅភូមិស្រែអង្រ្គង បានរៀបរាប់ថា កន្លងមកនេះ មិនចាំថ្ងៃ គ្រាន់តែដឹងថា ចំថ្ងៃសិល្ប៌១៥កើត ចូលព្រះវស្សា វេលាម៉ោងជិត៥ទៀបភ្លឺស្រាងៗខណះលោកតាក្រោកពី ងងឹត ទៅវត្តសុំសិល្ប៌បាត់ នៅតែលោកយាយដាំស្លរបរគុយទាវលក់ព្រលឹមឡើង។ ដោយតូបលោកយាយពុំមានទ្វារនាំងបាំងអ្វីផងនោះ នៅចំហរល្ហល្ហាវ ជាឱកាសល្អរបស់ក្រុមចោរតែម្តង ជិះមូ៉តូតាមថ្នល់ជាតិឆ្វែលចុះឆ្វែលឡើង។

ខណះពេលនោះស្រាប់តែម៉ូតូមួយគ្រឿងនោះឈប់ង៉ក់នៅពីមុខតូប លេចជនមិនស្គាល់អត្តសញ្ញាណ អាយុប្រហែលជាងសាមសិបឆ្នាំ មុខគូសធ្យូងនៅតែរង្វង់ភ្នែកទាំងគូរចំនួន២នាក់ ហើយពួកវាបានសួរលោកយាយថា យាយបបរ គុយទាវឆ្អិននៅ?។ លោកយាយបានឆ្លើយតបថា មិនទាន់ឆ្អិនទេប្រហែលម៉ោង៦ជាងបានឆ្អិន។ ពួកវាបានបន្តថា បើចឹងពួកខ្ញុំនៅរងចាំសិន ប្រហែលម៉ោង៥ភ្លឺរៀងច្បាស់ អាម្នាក់ដែលគូសមុខបានសុំយាយទៅបន្ទប់ទឹកលោកយាយបានឆ្លើយថានៅខាងក្រោយ វាក៏ធ្វើសកម្មភាពទៅលើលោកយាយតែម្តងចាប់ក្រៀកលោកយាយដៃម្ខាងរបស់វាទាញកាំបិតបម្រុងអាករ តែលោកយាយរេី បំរាស់សង្កត់ដៃចុះមកក្រោមហើយស្រែកបញ្ឆោតវា ធ្វើជាហៅ តាដែលកំពុងដេកនោះថា តាជួយខ្ញុំផង ពេលនោះ វាក៏ទំលាក់កាំបិតចោល ហើយក៏ស្រវាកន្រ្តាក់ខ្សែករផ្លាកទីនចំនួន៥ជី ពីកលោកយាយរត់ឡើងម៉ូតូ ដែលបក្សពួកវាបញ្ឆេះម៉ាសុិនចាំជាស្រេចយកទៅបាត់។
នៅពេលនោះដែរលោកយាយក៏បានស្រែកឲ្យគេជួយផងៗប្រហែលជាអ្នកនៅជិតខាងរាយការណ៍ទៅប៉ុស្តិ៍ ទើបប្រមាណ២០នាទីក្រោយទើបឃើញនគរបាលប៉ុស្តិ៍ស្រែអង្គ្រងមកដល់តូបលោកយាយ បានត្រឹមសួរនាំពីលោកយាយតែប៉ុណ្ណោះ។
លោកស្រី ជំទប់ទី១ឃុំស្រែអង្រ្គងបានទទួលស្គាល់ថា ប្រជាពលរដ្ឋខាងលើ ពិតជារងគ្រោះដោយអំពេីឆក់ប្លន់ពីក្រុមចោរពិតប្រាកដមែន លោកស្រីក៏ដូចជាប្រជាពលរដ្ឋរស់នៅឃុំស្រែអង្រ្កង ស្រុកកូនមុំ ធ្វើការសំណូមពរដល់អាជ្ញាធរស្រុក ជាពិសេសនោះ មន្ត្រីកងរាជអាវុធហត្ថស្រុកកូនមុំមន្ត្រី អធិការនគរបាលស្រុកនិងប៉ុស្តិ៍រដ្ឋបាលឃុំស្រែអង្រ្កង មេត្តាចុះដើរល្បាតជាប្រចាំផង ដេីម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងមានសុវត្ថិភាពផង ជាពិសេសគួរចាត់វិធានការរឹតបន្តឹងនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញ តម្រូវឲ្យអាជ្ញាធរគ្រប់ស្ថាប័ន មានសមត្ថកិច្ចក្នុងមូលដ្ឋានពីរាជធានីទីក្រុងរហូតដល់ជនបទ ត្រូវលុបបំបាត់ឲ្យអស់អំពើអបាយមុខ ពាលាអាវ៉ាសែ ល្បែងសុីសង ប៌ៀរអាប៉ោង ឆ្នោតឡូតូ ចាក់បាល់ ភ្នាល់ប្រជល់មាន់។
ជាពិសេសករណីសេពគ្រឿងញៀន ជួញដូរនិងចែកចាយសារធាតុញៀនជាដើម។ ល។ព្រោះថាល្បែងសុីសងបានកេីតមាននៅតាមមូលដ្ឋានវាជាដេីមចម និងជាហេតុនៃ អំពេី លួច ឆក់ ប្លន់នេះតែម្តង៕ ដោយ៖សេរី




