Wednesday, November 12, 2025
Header Banner

អ្នកជំនួញដ៏មានឥទ្ធិពលម្នាក់នៅខេត្តសៀមរាប ខឹងប្រពន្ធដើរយប់ជ្រៅពេក បាញ់មេឃ៤គ្រាប់ ត្រូវប៉ូលិសឃាត់ខ្លួន!

សៀមរាប៖សេចក្តីរាយការណ៍បានអោយដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួន លោក សុឹង ប៊ុនណា ដែលជាអ្នកជំនួញមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប យកទៅសាកសួរ បន្ទាប់ពីបាញ់បង្អើលមេឃចំនួន៤ គ្រាប់ដោយសារខឹងប្រពន្ធមិននៅផ្ទះ។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ២២និង ១៦នាទីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅ ភូមិកើតហេតុខាងលើ។ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤ គ្រាប់អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី។ ក្រោយពីបាញ់ហើយ ជនសង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។ សមត្ថកិច្ចបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ ទើបកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បាននាំខ្លួនឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្ត។

សមត្ថកិច្ចបង្ហើបថា មូលហេតុនៃការបាញ់បោះសេរីនេះគឺដោយសារតែ លោក សុឹង ប៊ុនណា ខឹងប្រពន្ធមកផ្ទះយឺតម៉ោងកំណត់ដែលណាត់គ្នា។ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធ របស់លោក សុឹង ប៊ុនណា នៅឡើយទេ។បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបកំពុងសួរនាំ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម