Wednesday, November 12, 2025
Header Banner

សមត្ថកិច្ចចាប់អ្នកដឹកជញ្ជូនឈើខុសច្បាប់ចំនួន២នាក់ រហូតផ្ទុះអាវុធ នៅឃុំខ្វាវ!

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានអោយដឹងថា តៃកុងឡាន ២នាក់ ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ត្រូវបានមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅកម្ពុជា សហការជាមួយមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ស្ទាក់ឃាត់ខ្លួនរហូតឈានដល់ការផ្ទុះអាវុធចំនួន ២គ្រាប់ ក្នុងភូមិសាស្រ្តភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់៖ ឈ្មោះ យេង សុភក្ត្រា ភេទប្រុស និង ឈ្មោះ ខឿម ខួច អ្នកទាំង២ រស់នៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ប្រតិបត្តិការណ៍នេះមន្ត្រីជំនាញ បានឈានដល់ការផ្ទុះអាវុធ ២គ្រាប់ បន្ទាប់ពីជនល្មើសដែលដឹកជញ្ជូនឈើ មិនស្តាប់ និងមានការប្រវាយប្រតបគ្នា។ ក្រោយឃាត់ខ្លួនបានពិនិត្យឃើញមានគ្រឿងញៀនចំនួន ២កញ្ចប់ នៅជាមួយក្រុមអ្នកដឹកឈើ។

បច្ចុប្បន្នជនល្មើស និងវត្ថុតាំងឈើ ត្រូវបានបញ្ជូនចាត់ការបន្តនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

មហាជនលើកឡើងថា ការបង្ក្រាបព្រៃឈើនៅឃុំខ្វាវស្រុកជីក្រែង …ហាក់បីដូចជាស្រាតខោអាវសមត្ថកិច្ចមូលដ្ឋានយ៉ាងដូច្នេះដែរ។ព្រោះការដឹកជញ្ជូនឈើនៅតំបន់ខាងលើ ហាក់មានភាពដុះស្លែ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម