សៀមរាប៖សមត្ថកិច្ចបានដឹងថា រថយន្តនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបុកជាមួយនឹងម៉ូតូ ពេញទំហឹងបណ្ដាលឲ្យរបួសមនុស្សចំនួន៣ នាក់។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៨និង០០នាទីថ្ងៃ ទី ០១ សីហា ២០២២ ត្រង់ចំណុច ខាងលិច ប៉ុស្តិ៍ជ្រាវ ប្រហែល៥០០ ម៉ែត្រ ស្ថិតក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ។


លោកវរសេនីយ៍ឯក សោម វីរៈ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត ម៉ាក Ford ពាក់ផ្លាលេខ នគរបាល ២ .៣៣៣៨ បើកបរដោយឈ្មោះ ព្រំ វ៉ាន់ពិសាល ភេទប្រុស អាយុ ៣៥ មុខរបរ នគរបាល រស់នៅភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប បើកបរទិសដៅ ពី កើត ទៅលិច បានបុកម៉ូតូម៉ាក HondaZoomer ពណ៌ស ពាក់ផ្លាលេខ១AG.៦២៧៣ សៀមរាប បើកបរដោយឈ្មោះ គោគ សុភាព ភេទប្រុស អាយុ ៣១ឆ្នាំ ភូមិ ត្រពាំងសេះ សង្កាត់ គោកចក សៀមរាប បើកបរទិសដៅ ពី លិច ទៅកើត រងរបួសត្រង់ក្បាល និង ជើង សំរាកនៅពេទ្យ ស៊ឹង រឹទ្ធីរ៉េត ។អ្នករួមដំណើរ ពីរនាក់១-ឈ្មោះ វ៉ាន់ ឆៃ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិ ចំបក់ ឃុំ រលួស ស្រុក ប្រាសាទបាគងខេត្ត សៀមរាប រងរបួសផ្នែកក្បាល (មិនទាន់ដឹងខ្លួន)។២ ឈ្មោះ មើយ រម្យ ភេទប្រុស អាយុ (មិនទាន់ដឹងខ្លួន)។


សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅពេលកើតហេតុភ្លាមៗកម្លាំងនគរបាលបានហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យ។នៅពេលព្រឹកសមត្ថកិច្ចបានចុះទៅសួរសុខទុក្ខជនរងគ្រោះដើម្បីសម្របសម្រួលជាមួយគ្រួសាររងគ្រោះ។ព្រោះកម្លាំងសមត្ថកិច្ចកំពុងតែអនុវត្តការងារមិនចង់មានបញ្ហាជាមួយពលរដ្ឋនោះទេ៕ដោយ៖សេរី



