សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រុងក្រុមហ៊ុនវិរៈប៊ុនថាំ ដឹកភ្ញៀវទេសចរណ៍បរទេស បោះពួយលឿនមិនប្រកាន់ស្តាំទៅបុកគោយន្តកន្ត្រៃបណ្តាលឲ្យស្លាប់មនុស្សចំនួន៣នាក់និងរបួសធ្ងន់ចំនួន៥នាក់។ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង ១៧និង០០នាទីនៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។


អធិការនគរបាលស្រុកក្រឡាញ់ លោកវរសេនីយ៍ឯក ជី បេងជន បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៣នេះថា មានរថយន្តក្រុងមួយគ្រឿងម៉ាក Hyundai ពណ៌ស.ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E. 1209 បើក បរ ដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកបរ ក្នុងទិសដៅពីកើតទៅលិច មានអ្នករួមណើរជាភ្ញៀវបរទេសចំនួន០៨នាក់ ទី១ឈ្មោះ Sousa samy Jean Louis ភេទប្រុស (បារាំង) កើតឆ្នាំ1975 ទី២ឈ្មោះ RAMANANTSOA DOUSA Ong Lalaiua ភេទស្រី (បារាំង) កើតឆ្នាំ 1976 ទី៣ឈ្មោះ DOUSA Gabrid Sauphin Jean Charles ភេទប្រុស កើតឆ្នាំ 2006 ទី៤ ឈ្មោះ DOUSA Mac Michele Aimee (បារាំង) ភេទស្រី កើតឆ្នាំ2009 ទី៥ឈ្មោះ Peter John Kellaghan ភេទប្រុស (Irish)កើតឆ្នាំ 2001 ទី៦ ឈ្មោះ Pippenbacher Angela Janine ភេទស្រី (Nederlandse) កើតឆ្នាំ 1993 ទី7 ឈ្មោះ Lien Chloe Lok Yee ភេទស្រី (Irish) កើតឆ្នាំ 2001 ទី៨ឈ្មោះ Hang Kimmom ភេទស្រី(បារាំង) កើតឆ្នាំ 1979 និងជនជាតិខ្មែរម្នាក់ឈ្មោះ ហេង ឆាយហុក ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបុកគោយន្តកន្ត្រៃមួយគ្រឿង ម៉ាក គូប៊ូតា ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ គឹម កាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីលិចទៅកើត មានអ្នករួមដំណើរជាមួយចំនួន៨នាក់។


ទី១ឈ្មោះ សាមិន ម៉ាន់ ភេទស្រី អាយុ៦៤ឆ្នាំ ទី២ឈ្មោះ ឆូត ឆវី ភេទស្រី អាយុ៣៩ឆ្នាំ ទី៣ឈ្មោះ គឹម ឆវិន ភេទស្រី អាយុ១៧ឆ្នាំ ទី៤ឈ្មោះ នីវ សានិ ភេទស្រី អាយុ៥០ឆ្នាំ ទី៥ឈ្មោះ គឹម អារាស ភេទប្រុស អាយុ១៣ឆ្នាំ ទី៦ ឈ្មោះ ពេជ្រ លីណា ភេទស្រី អាយុ២០ឆ្នាំ ទី៧ឈ្មោះ ទឿន ពន្លា ភេទប្រុស អាយុ០៩ឆ្នាំ ទី៨ឈ្មោះ ចយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបរគោយន្តកន្ត្រៃខាងលើទាំងអស់គ្នា។លោកបន្ត បណ្ដាលឲ្យស្លាប់មនុស្ស ០៣ នាក់ឈ្មោះ សាមិន ម៉ាន់.គឹម កាន .ឆូត ឆវី។លោកបន្ថែមថា របួសធ្ងន់ ០៤នាក់ឈ្មោះ គឹម ឆវិន .នីវ សានិ .គឹម អារាស ពេជ្រ លីណា ,របួសមនុស្សស្រាល ០៣នាក់ឈ្មោះ ទឿន ពន្លា .ចយ. ហេង ឆាយហុក និងរបួសជនជាតិស្រាល ចំនួន០៨ នាក់ ស្រី ០៥នាក់។ខូចរថយន្តធ្ងន់ ០១គ្រឿង និងគោយន្តកន្ត្រៃមួយគ្រឿង។លោកបញ្ជាក់ថា មូលហេតុ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពី អ្នកបើកបរ រថយន្តមិនប្រកាន់ស្តាំ។


លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយពេលកើតហេតុរួចកម្លាំងនគរបាលស្រុកក្រឡាញ់និងកម្លាំងជំនាញខេត្តបានចុះដល់កន្លែងកើតហេតុ ពិនិត្យកន្លែង កើតហេតុ ប្រមូលវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់។
លោកនាយការិយាល័យបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣ខែសីហានេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះទៅត្រួតពិនិត្យនិងស្រាវជ្រាវនៅកន្លែងកើតហេតុម្តងទៀត ដើម្បីមានមូលដ្ឋានច្បាស់លាស់ចាត់ការតាមផ្លូវច្បាប់៕ដោយ៖សេរី






