ខេត្តបន្ទាយមានជ័យ៖អាជ្ញាធរខេត្តបានឲ្យដឹងថា អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី តាមការជូនដំណឹងរបស់ភាគីថៃបានសម្រេចអោយប្រជាពលរដ្ឋខ្មែរប្រើប្រាស់ប័ណ្ណឆ្លងដែនអាចស្នាក់នៅក្នុងទឹកដីថៃបានរយៈពេល៧ថ្ងៃដូចមុនចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។


លោក អភិបាលខេត្តបានបានអោយដឹងកាលពីព្រឹកថ្ងៃទី៤សីហា២០២២ហើយការអនុញាតនេះបន្ទាប់អាជ្ញាធរខេត្តបន្ទាយមានជ័យដែលដឹកនាំដោយរូបលោកផ្ទាល់បានជួបពិភាក្សាជាមួយភាគីថៃនៃខែស្រះកែវជាច្រើនដងលើការងារប័ណ្ណព្រំដែននឹងការចេញចូលរថយន្តរបស់កម្ពុជាអោយបានដូចដើមមុនផ្ទុះកូវិដ១៩បិទច្រក។
មន្ត្រីរូបនោះបានបញ្ជាក់ថា៖រយៈពេលកន្លងមកប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា.ថៃត្រូវបានភាគីថៃអនុញ្ញាតិស្នាក់នៅរយៈពេល៣ថ្ងៃ២យប់និងប្រជាពលរដ្ឋថៃចូលមកកម្ពុជាអនុញ្ញាតិអោយ៧ថ្ងៃ។
សូមបញ្ជាក់ថាយោងតាមអនុសារណៈយោគយល់គ្នារវាងខេត្តជាប់ព្រំដែនកម្ពុជាថៃរដ្ឋភិបាលទាំងពីបានអនុញាតអោយមានការប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា.ថៃសម្រាប់ប្រជាពរដ្ឋខេត្តជាប់ជាយដែនហើយអាចមានសិទ្ធិឆ្លងដែនដើរបាន២ខេត្តជាប់ជាយដែននៃប្រទេសទាំងពីរ។បើចេញចូលតាមច្រកអន្តរជាតិប៉ោយប៉ែតភាគីថៃចូលមកកម្ពុជាខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដោយឡែកពលរដ្ឋកម្ពុជាអាចចូលតាមច្រកខ្លងលឹកចូលបានខេត្តស្រៈកែវ ខេត្តប្រាជិនបូរី។
ដោយសារតែការផ្ទុះនៅជំងឺកូវិដជាសកលធ្វើអោយការចរាចរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបិទរយះពេលពីរឆ្នាំរហូតដល់ថ្ងៃទី១ឧសភា២០២២ច្រកនេះបានបើកដំណើរការឡើងវិញតែភាគីថៃបានរិតបណ្តឹងក្នុងការចេញចូលដោយអនុញាតអោយតែលខិតឆ្លងដែនត្រូវមានការទិញធានារ៉ាប់រងនិងប័ណ្ណព្រំដែនកំណត់អោយតែ៣ថ្ងៃក្នុងការស្នាក់នៅដីថៃ។
តែដោយមានការសម្របសម្រួលពីភាគីខេត្តបន្ទាយមានជ័យបច្ចុប្បន្ននេះស្ថានភាពបានវិលមករកភាពដើមស្ទើទាំងស្រុងហើយគឹនៅតែការប្រើប្រាសកាតព្រំដែននិងការប្រើប្រាសរថយន្តចេញចូល៕ដោយ៖សេរី




