Wednesday, November 12, 2025
Header Banner

ពលករខ្មែរម្នាក់បានស្លាប់ខណៈចុះក្នុងប្រឡាយទឹកមុនឆ្លងចូលកម្ពុជាវិញ!

ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ពលករខ្មែរម្នាក់បានបាត់បង់ជីវិតដោយឆក់ចរន្ធអគ្គិសនី ខណៈដែលចុះលាងដៃជើងក្នុងទឹកប្រឡាយក្បែរផ្លូវជាតិ ស្ថិតកក្នុងភូមិថាប់សេរី ឃុំ ថាប់សេដិត ស្រុកតាប្រាយា ខេត្តស្រះកែវប្រទេសថៃក្រោយពេលចេញពីធ្វើការនៅប្រទេសថៃឆ្ពោះមកកម្ពុជាវិញនៅវេលាម៉ោង០២ទាបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅជិតព្រំដែន។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សន ផល្លី ភេទប្រុសអាយុ ៦៩ ឆ្នាំ នៅភូមិ អូកំបុត្រ (ភូមិបឹងតាស្រី) ឃុំគោករមៀត ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។មុនពេលកើតហេតុជនរងគ្រោះ និងប្រពន្ធព្រមទាំងកូនបានធ្វើដំណើរត្រឡប់ មកពីប្រទេសថៃ ដើម្បីមកផ្ទះរបស់ខ្លួនវិញ ។ពេលមកដល់ចំណុចកើតហេតុជនរងគ្រោះបាន ចុះលាងដៃនិងលាងជើងនៅប្រឡាយទឹកក្បែរថ្នល់កៅស៊ូជិតបន្ទាយទា​ហានឈុតខ្មៅថៃក្បែរព្រំដែនត្រូវចរន្តអគ្គីសនីឆ្លងឆក់ ដោយពុំបានឃើញមានខ្សែភ្លើងដាច់ធ្លាក់ចូលក្នុងទឹកប្រឡាយនោះឡើយ ។ ក្រោយពេលកើតហេតុ ប្រពន្ធកូននិងទាហានឈុតខ្មៅថៃបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យស្រុកតាប្រាយ៉ា តែខាងក្រុមគ្រូពេទ្យបានញ្ជាក់ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។


នគរបាលបានបញ្ជាក់ថា សពជនរងគ្រោះ ត្រូវបានទាហានឈុតខ្មៅបញ្ជូនមកប្រទេសកម្ពុជាវិញ តាមច្រករបៀង មហោស្រប ស្ថិតនៅក្នុងភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីា៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម