Tuesday, November 11, 2025
Header Banner

លោកបញ្ញាដឹកមឈូសកូវីដ.១៩ រាល់ថ្ងៃចេញពីខេត្តមណ្ឌលគិរី ដោយអាងខ្សែធំនោះ តាមពិតគាត់ដឹកសន្លឹកទ្វារសោះ!

ខេត្តមណ្ឌលគិរី៖ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា ក្រោមឥទ្ធិពលរបស់សមត្ថកិច្ចនៅខេត្តមណ្ឌលគិរីម្នាក់ ឈ្មួញរកស៊ីដឹកគ្រឿងឈើឈ្មោះបញ្ញា បន្តដឹកទ្វារចេញពីខេត្តមណ្ឌលគិរីមកផ្គត់ផ្គង់តាមដេប៉ូនានាជារៀងរាល់ថ្ងៃ។

ការដឹក ជញ្ជូនឈើនេះ ក្រោមឡេះនៃការដឹកមឈូសសម្រាប់យកមកបំពេញសេចក្តីត្រូវការនៃអ្នកស្លាប់ដោយសារជំងឺកូវីដ19។ ឈ្មួញដែលដឹកគ្រឿងឈើគឺសន្លឹកទ្វារនោះមានឈ្មោះលោកបញ្ញា។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងរយៈពេលប្រហែល ២ឆ្នាំមកនេះលោកបញ្ញាបានដឹកសន្លឹកទ្វារចេញពីតំបន់ប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី មកលក់ឲ្យម៉ូយនៅតាមបណ្ដាខេត្តភាគខាងក្រោមស្ទើររៀងរាល់ថ្ងៃ។

មុនដំបូងគឺគាត់ដឹកជាមួយនឹងមឈូសដែលរាជរដ្ឋាភិបាលតម្រូវឲ្យធ្វើសម្រាប់សពអ្នកកើតជំងឺកូវីដ19។ តាំងពីពេលនោះមក លោកបញ្ញាបាទបន្តដឹកសន្លឹកទ្វារជាមួយនឹងរថយន្តឃ្លុបបិទជិតដោយមួយជើងមិនតិចជាង៥០សន្លឹកទ្វារនោះឡើយ។

ប្រភពបន្ថែមថា ម្ដងម្កាលសមត្ថកិច្ចច្រើនស្អេកស្កះចេញពីស្រុកពេជដា តាមដងផ្លូវនៅខេត្តមណ្ឌលគិរី បានឃាត់រថយន្តដឹកសន្លឹកទ្វាររបស់លោកបញ្ញានោះដែរ។ប៉ុន្តែនៅមានការសម្របសម្រួលលោកស្នងការរងនគរបាលខេត្តម្នាក់ទើបលោកបញ្ញា អាចបន្តដឹកសន្លឹកទ្វារចេញពីតំបន់ប៊ូស្រានិងតំបន់ផ្សេងទៀតនៅខេត្តមណ្ឌលគិរី មកបណ្ដាខេត្តភាគខាងក្រោមបានជារៀងរាល់ថ្ងៃ។ និយាយឲ្យខ្លីគឺលោកបញ្ញានៅតែបន្តការដឹកសន្លឹកទ្វារជាធម្មតាសព្វថ្ងៃនេះ។

ចង់ដឹងថា តើលោកស្នងការរងជានរណា? លោកមានឥទ្ធិពលខ្លាំងប៉ុណ្ណា? ហេតុអ្វីបានជាលោកបញ្ញាដឹកមឈូសមិនអស់យ៉ាងនេះ?។

ទាក់ទិនបញ្ហាខាងលើនេះអ្នកព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោកបញ្ញាបាននោះទេ ដោយមិនមានលេខទូរសព្ទទាក់ទង៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម