ខេត្តរតនគិរី៖សេចក្តីរាយការណ៍បានអោយដឹងថា បើតាមផេករបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានបញ្ជាក់ថា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងអូរ,ទន្លេ និងតំបន់ទំនាបងាយប្រឈមនិងជំនន់ទឹកភ្លៀង ដោយសាររយះពេលប៉ុន្មានថ្ងៃមកនេះ ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាប្រចាំ ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានស្មារតីយកចិត្តទុកដាក់ អំពីសុវត្ថិភាពក្រុមគ្រួសារ ជាពិសេស មនុស្សចាស់ និងកុមារ ជៀសវាងរងគ្រោះថ្នាក់ដោយជាយថាហេតុផ្សេងៗ។


ក្នុងករណីមានតម្រូវការចាំបាច់ សូមទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋាននៅតាមទីកន្លែងរៀងៗខ្លួន។
លោក អ៊ុំ វណ្ណា ប្រធានមន្ទីរធនធានទឹកខេត្តរតនគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែសីហាថា ក្នុងនោះទឹកទន្លេមិនទាន់លិចផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេនៅឡើយទេ នៅសល់តែ២ម៉ែត្រទៀតទេ និងប្រកាសអាសន្នហើយ។
លោកបានបញ្ជាក់ថា សូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសជម្លៀសសត្វពាហនៈ ទៅទីទួលសុវត្ថិភាពដែលនៅជិតក្បែរលោកអ្នក៕ដោយ៖សេរី





