Tuesday, November 11, 2025
Header Banner

ច្រកទ្វារតំបន់ម៉ាឡៃព្រំដែនកម្ពុជា.ថៃ បានបើកដំណើរការឡើងវិញតែអនុវត្តតាមវិធានការក្រសួងសុខាភិបាល

ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានអោយដឹងថា អាជ្ញាធរស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
និងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃក្នុងជំនួបស្តីពីការកំណត់ស្តីពីវិធានការបើកច្រកតំបន់សេដ្ឋកិច្ច ភូមិណងព្រី~ម៉ាឡៃ(បើកច្រកចេញចូលកម្ពុជា-ថៃ  ចំណុចព្រំដែនម៉ាឡៃ)និងបញ្ហាផ្សេងៗនៅសាលាស្រុកម៉ាឡៃ កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះបានសម្រេចបើកឡើងវិញចាប់ពីកិច្ចប្រជុំចប់តែអនុវត្តតាមវិធានការក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ។


លោកស សំណាងប្រធានស្នាក់ការច្រកទ្វារ តំបន់ម៉ាឡៃ បានឱ្យដឹងថា ក្រោយពីកិច្ចប្រជុំទ្វេភាគីរវាងអាជ្ញារធរ ស្រុកម៉ាឡៃជាមួយអាជ្ញារធរស្រុកអារញប្រទេសថៃ ទីតាំងទីបានឯកភាពគ្នាបើកឲ្យដំណើរការច្រកតំបន់តម្លៃនេះឡើងវិញ បន្ទាប់ពីកិច្ចប្រជុំចប់តែម្ដង លក្ខខណ្ឌក្នុងការបើកឲ្យដំណើរការឡើងវិញនេះពុំមានលក្ខខណ្ឌអ្វីដែលពិបាកនិងស្មុគស្មាញក្នុងការឆ្លងដែនរបស់ប្រជាពលរដ្ឋទាំងពីរឡើយគឺរក្សាភាពដើមមានន័យថាពីមុនច្រកតំបន់ម៉ឡៃជាមួយថៃដំណើរការអោយចេញចូលយ៉ាងនោះវិញ។
    សូមបញ្ជាក់ថាច្រកទ្វារតំបន់ម៉ាឡៃបានបិទដំណើរការមិនអោយពលរដ្ឋទាំងប្រទេសចេញចូលចាប់តាំងពីការផ្ទុះនៃជំងឺកូវិដ១៩អនុញាតអោយតែរថយន្តដឹកទំនិញចេញចូលប្រមាណជាពីឆ្នាំមកហើយ។ហើយក្នុងមួយរយះកន្លងមកនេះច្រកនេះជាច្រកមួយដ៍សំខាន់ក្នុងការនាំទំនិញចេញចូលរវាងប្រទេសទាំងពីរពិសេសពីកម្ពុជានាំកសិផលមានដំឡូង ពោតជាដើម។ឯកថៃនាំទំនិញាគ្រប់បែបយ៉ាងចូលមកកម្ពុជា៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម