Tuesday, November 11, 2025
Header Banner

ទូកដរ១គ្រឿងដឹកលើសទម្ងន់ បានលិចនៅកណ្តាលទន្លេស្រែពក បាត់មនុស្សម្នាក់ និងម៉ូតូ៤គ្រឿង នៅស្រុកកូនមុំ

ខេត្តរតនគិរី៖សមត្ថកិច្ចបានឲ្យដឹងថា ទូកដរចម្លង១គ្រឿងដឹកមនុស្សនិងម៉ូតូលើសទម្ងន់ បានលិចនៅកណ្តាលទន្លេស្រែពក ហើយបានបាត់ខ្លួនមនុស្សម្នាក់ និងម៉ូតូចំនួន៤គ្រឿង។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចចម្លងទូកដរ ស្ថិតនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។

   សមត្ថកិច្ចបន្តឲ្យដឹងថា ករណីលិចទូកដរបណ្តាលមកពីទូកផ្ទុកមនុស្សលើសទម្ងន់ ទៅដល់១២នាក់ ក្នុងនោះស្រី ៦នាក់និងម៉ូតូ៤គ្រឿង ហើយបើកបរចំកន្លែងទឹកហូរគួចខ្លាំងផងនោះ ធ្វើឲ្យទូកលិចតែម្តង។ក្នុងហេតុការនេះបណ្តាលឲ្យបាត់ខ្លួនមនុស្សម្នាក់ ចំណែកមនុស្ស១១នាក់ទៀតត្រូវបានសមត្ថកិច្ចជួយសង្រ្គោះទាន់ពេលវេលា។

  សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់ខ្លួននោះ ឈ្មោះ ជី សឿង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស  ស្រុកកូនមុំ ខេត្តរតនគិរី និងលិចបាត់ម៉ូតូចំនួន៤គ្រឿង រួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន២គ្រឿង និងម៉ូតូម៉ាក វេវ ឆ្លាមចំនួន ២គ្រឿង។

   ក្រោយកើតហេតុភ្លាម កម្លាំងប៉ុស្តិ៍ កម្លាំងអធិការនគរបាលស្រុកកូនមុំ និងកម្លាំងអាវុធហត្ថស្រុក បានចុះមកអន្តរាគមន៍ កំពុងស្វែងរកអ្នកដែលបានបាត់ខ្លួននោះ។    ទាក់ទិនបញ្ហាខាងលើនេះ គេនៅមិនទាន់ដឹងថា ម្ចាស់ទូកដរបានទទួលខុសត្រូវ ចំពោះការបាត់បង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងអាយុជីវិតមនុស្សម្នាក់ នោះដែររឺយ៉ាងណា។ ហើយគេក៏មិនដឹងថា តើអាជ្ញាធរស្រុកមានចំណាត់ការដែរទេ ទៅលើម្ចាស់ទូកដររូបនោះ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម