Monday, May 6, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ប្រជុំត្រួតពិនិត្យគម្រោងថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប


ខេត្តសៀមរាប៖កិច្ចប្រជុំត្រួតពិនិត្យ គម្រោងថវិកា សម្រាប់ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប បានប្រារព្វធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២២នេះ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាគណៈអភិបាលខេត្ត នាយក នាយករងសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរមានការពាក់ព័ន្ធ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តផងដែរ ។


លោក សោម សមស័ក្ត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លើកឡើងពីគម្រោងចំណូល និង ចំណាយប្រចាំឆ្នាំ២០២៣ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំណត់ជាបឋមនូវកញ្ចប់ថវិកា ជូនខេត្ត សៀមរាប សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ សរុបចំណូល ៩០ ៩៧៣,០លានរៀល ក្នុងនោះលើចំណូលសារពើពន្ធ ៧៧ ៧៦១,០លានរៀល , ចំណូលមិនមែនសារពើពន្ធ ៩ ៣១២,០លានរៀល ,ចំណូលឧបត្ថម្ភពីថវិកាជាតិ ៣ ៩០០,០ លានរៀល និង សរុបចំណាយ ៩០ ៩៧៣,០លានរៀល ព្រមទាំងបានធ្វើការប្រៀបធៀបលើការចំណូលចំណាយក្នុង ឆ្នាំ២០២១ និង ២០២២ផងដែរ ។


ក្នុងកិច្ចពិភាក្សានោះដែរ អង្គប្រជុំបានផ្តោតសំខាន់ទៅលើការប្រមូលពន្ធ អចលនទ្រព្យ និង បង្កើននូវចំណូលមិន មែនសារពើពន្ធ ព្រមទាំងបានលើកនូវវិធានការក្នុងការប្រមូលពន្ធសម្រាប់ខេត្តសៀមរាបឆ្នាំ២០២៣ទៀតផង ។ ក្នុងនោះកិច្ចពិភាក្សាទាំងមូលបានសង្ឃឹមជឿជាក់ ទៅលើគម្រោងថវិកាសម្រាប់ឆ្នាំ២០២៣ ដែលទទួលបានពីវិស័យ ទេសចរណ៍ នៅពេលដែលកម្ពុជា បានធូស្រាលជម្ងឺកូវិដ១៩ ភ្ញៀវនឹងមានការកើនឡើង ព្រមទាំងចំណូលបានពីការ បង់ពន្ធប្រថាប់ត្រា និង អចលនទ្រព្យផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា បានធ្វើការវាយតម្លៃខ្ពស់ ពីការចំណូលចំណាយរបស់រដ្ឋបាលខេត្តសៀមរាប លើការទ្រទ្រង់គ្រប់វិស័យ ក្នុងការអភិវឌ្ឍន៍ខេត្តក្នុងបរិបទកូវិដ១៩ ។ សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦.៦% ដោយការរំពឹងទុកនៃការបន្តនិន្នាការល្អ ប្រសើរ នៃតម្រូវការសាកល និង ទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិកូវិដ១៩ មានការស្រាកស្រាន្ត និង គ្រប់គ្រង បាន ។ ទន្ទឹមនេះដែរ ក្រខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ ជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវិដ ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២២.២០២៣ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា គម្រោងថវិកាសម្រាប់ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្ត ដោយផ្តោតទៅលើវិស័យទេចរណ៍ នាពេលបច្ចុប្បន្ននេះ ទាំងភ្ញៀវជាតិ អន្តរជាតិ បានមាន សន្ទុះឡើង ដែលជាប្រភពចំណូលរបស់ខេត្ត ។ ឯកឧត្តមបានឯកភាពទៅលើចំណូលសារពើពន្ធ ដែលមន្ទីរជំនាញបាន ធ្វើការបង្ហាញនេះ ។

ម៉្យាងទៀត ការរកចំណូល ដើមី្បបំពេញចំណាយរបស់ខេត្ត ក្នុងការបំពេញគម្រោងអភិវឌ្ឍន៍របស់ ខេត្ត ។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ថា នៅពេលខាងមុខនេះ តំបន់៣ ក្លាយជាតំបន់២ និង តំបន់២ ក្លាយជាតំបន់១ និងត្រូវធ្វើប្លង់ជូនប្រជាពលរដ្ឋ ដើមី្បបំពេញការបង់ពន្ធអចលនទ្រព្យ ព្រមទាំងបានឯកភាពនូវរាល់ជំពូក ដែលមន្ទីរ ជំនាញបានលើកឡើង ។ ឯកឧត្តមក៏បានធ្វើការណែនាំ និង ជម្រុញ ដល់មន្ទីរពាក់ព័ន្ធ បង្កើនការរកចំណូល និង ការប្រមូលពន្ធ សម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍន៍ខេត្ត ៕ដោយ៖AFN

                                                                          
ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម