Thursday, May 2, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចជំនាញ បង្ក្រាបគ្រឿងញៀនឆ្លងដែនជិត ៩០០គីឡូក្រាម និងចាប់ខ្លួនជនជាតិចិន ៥នាក់នៅខេត្តព្រះសីហនុ

ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលជំនាញក្រសួងមហាផ្ទៃសហការជាមួយនគរបាលខេត្តព្រះសីហនុ និងកម្លាំងនាយកដ្ឋាននគរបាលព្រំដែនទឹក(កោះព្រាប)បង្ក្រាបគ្រឿងញៀនឆ្លងដែនជិត ៩០០គីឡូក្រាម និងចាប់ខ្លួនជនជាតិចិន ៥នាក់។  

  សមត្ថកិច្ចបន្តឲ្យដឹងថា កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញ បានកំណត់ច្បាស់នៅពេលវេលាមុខសញ្ញាធ្វើសកម្មភាពប្រព្រឹត្តបទល្មើស និងបានបើកកិច្ចប្រតិបត្តិការបង្ក្រាប ដោយបានស្នើសុំអន្តរាគមន៍ពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនាយកដ្ឋាននគរបាលព្រំដែនទឹក(កោះព្រាប) ចូលរួមសហការបង្ក្រាប ដោយមានការសម្របសម្រួលលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បង្រ្កាបនៅ ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។គោលដៅទី១: នៅចំណុច ក្រុម១១ភូមិ៣ សង្កាត១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ អូបរ១គ្រឿង ទូកយន្ត១គ្រឿង និងសារធាតុញៀន(កេតាមីន)៤៤ការ៉ុង។គោលដៅទី២: នៅចំណុច ក្រុម២ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់និងម៉ូតូ ២គ្រឿង។

 គោលដៅទី៣: នៅចំណុចភូមិគគី សង្កាត់បិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងរថយន្ត១គ្រឿង។លទ្ធផលសរុប:

 ក-ឃាត់បានជនសង្ស័យ០៥នាក់៖១-ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិ ចិន។២-ឈ្មោះ GAO ZHI BIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិ ចិន។៣-ឈ្មោះ LI YONG XIN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន។

  ៤-ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ចិន។៥-ឈ្មោះ JAN XI TONG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ ចិន។វត្ថុតាងសារធាតុញៀនចាប់យកបាន៖សារធាតុញៀនប្រភេទកេតាមីន(KETAMINE)ទម្ងន់ ៨៧១ គ.ក្រ ២០០ក្រាម។-អូបរ ១គ្រឿង -ទូកយន្ត ១គ្រឿង-រថយន្ត ១គ្រឿង

 -ម៉ូតូ ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើសមត្ថកិច្ចជំនាញបាន បញ្ជូនទៅប្រគល់ជូនស្នងការដ្ឋាននគរបាលព្រះសីហនុ កសាងសំណុំរឿងបន្តតាមនីតិវិធី ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម