ខេត្តបន្ទាយមានជ័យ៖ឯកឧត្ដម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានលើកឡើងនៅថ្ងៃទី២២ខែសីហានេះថា បញ្ហាប្រឈមមួយចំនួនត្រូវបានរកឃើញថា ការកកស្ទះសំណុំរឿងមួយចំនួន មិនមែនតែខេត្តបន្ទាយមានជ័យទេ ខេត្តដទៃទៀតក៏ដូចគ្នាដែរ ហើយបញ្ហាទាំងនេះគឺបណ្តាលមកពីការខ្វះនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌ ដោយសារមន្ត្រីនគរបាលខ្លះមិនទាន់បានស្បថនិងមិនទាន់ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌និងស្បថជាភ្នាក់ងារនគរបាលយុត្តិធម៌ គ្មានសិទ្ធិចុះហត្ថលេខាលើលិខិតស្នាមឬសំណុំរឿងផ្សេងៗឡើយ ហើយមន្ត្រីដែលបានស្បថជានគរបាលយុត្តិធម៌ហើយមានចំនួនតិចតួច។


លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរង នាយការិយាល័យ មានដូចជា ជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យនគរបាលចរាចរណ៍ ការិយាល័យគ្រប់គ្រងជនបរទេស និងលោកអធិការ អធិការរងស្រុក-ក្រុងទាំង៩។


ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម រៀម ច័ន្ទម្នី និង ឯកឧត្តម ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាឧទ្ទរណ៍បាត់ដំបង តំណាង ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ទរណ៍បាត់ដំបង។
ឯកឧត្ដម រៀម ច័ន្ទម្នី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាឧទ្ទរណ៍បាត់ដំបង បានថ្លែងថា ការចុះធ្វេីអធិការកិច្ច របស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង មានគោលបំណងដើម្បីពង្រឹងកិច្ចការងារ អនុវត្តច្បាប់អោយមានប្រសិទ្ធភាព ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងពន្ធនាគារខេត្ត នគរបាលយុត្តិធម៌ខេត្ត អយ្យការអមសាលាដំបូងខេត្តជាសមត្ថកិច្ច ៖ការចោទប្រកាន់អោយច្បាស់លាស់ការផ្តន្ទាទោសអោយបានត្រឹមត្រូវការចុះបណ្តឹងឧទ្ធរណ៍ ការដាក់សារណាទាន់ពេល រាល់បណ្តឹងតំណាងអយ្យការការបញ្ជូនជនជាប់ឃុំទៅជំនុំជម្រះ ជៀសវាងការលេីកសវនាការពិនិត្យចំណាត់ការសំណុំរឿងតំណាងអយ្យការ
តំណាងអយ្យការអមសាលាដំបូងខេត្ត បណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគបាលយុត្តិធម៌ ប្ប្រជុំជាប្រចាំ នីតិវធីដេីម្បីដេីម្បីទទួលសម្បទាជាមន្រ្តីនគបាលយុត្តិធម៌ស្របតាមច្បាប់ និងការអនុវត្ត
រាល់បណ្តឹងឧទ្ធណ៍របស់តំណាងអយ្យការ ត្រូវដាក់សារណា ឱ្យបានលឿនសូមការបញ្ជូនដីកាសម្រេច សាលក្រម ព្រហ្មទណ្ឌមកមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង សូមផ្តល់របាយការណ៍ចំណាត់ការផ្សេងៗរបស់អយ្យការ ឱ្យបានជាប្រចាំខែសូមផ្តល់បញ្ជីរាយនាមជនជាប់ឃុំដែលជាប់បណ្តឹងឧទ្ធរណ៍ ឱ្ឱ្យបានជាប្រចាំខ ដោះស្រាយការខ្វះសាលក្រម សាលដីកា របស់ជនជាប់ឃុំ និងការអនុវត្តដីកា ដោះស្រាយបញ្ហាប្រឈមផ្សេងៗ️ដែលជួបប្រទះកន្លងមក៕AFN




