ភ្នំពេញ៖យោងតាមប្រកាសរបស់ក្រសួងការពារជាតិដែលទើបចេញផ្សាយនៅរសៀលថ្ងៃទី២៣សីហានេះ បានឲ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានធ្វើការប្រកាសផ្លាស់ប្តូរតំណែងមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថចំនួន៧ខេត្តដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តចំនួន៧នោះរួមមាន៖ លោក ឧត្តមសេនីយ៍ត្រី វ៉ាសារិទ្ធ មេបញ្ជាការដ្ឋានកងរាជអាវុធខេត្តត្បូងឃ្មុំទៅជាសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គមេបញ្ជាការនិងតែងតាំងលោកវរសេនីយ៍ឯក រ័ត្នចាន់ណាមេបញ្ជាការរងជាមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តត្បូងឃ្មុំ។លោក ឧត្តមសេនីយ៍ត្រី វ៉ាន់ណាឡុងមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តប៉ៃលិនទៅជាសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គមេបញ្ជាការនិងតែងតាំងលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពតទៅជាមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តប៉ៃលិន។
លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការដ្ឋានកងរាជអាវុធខេត្តឧត្តរមានជ័យទៅជាសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គមេបញ្ជាការនិងបានតែងតាំងលោកវរសេនីយ៍ឯក លីដារឹទ្ធមេបញ្ជាការរងជាមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តប៉ៃលិន។លោក ឧត្តមសេនីយ៍ត្រី ហង្សថុល មេបញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ធំទៅជាសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គមេបញ្ជាការនិងបានតែងតាំងលោក ឧត្តមសេនីយ៍ត្រីមាសយ៉ត នាយករងវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលជាមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ធំ។លោកឧត្តមសេនីយ៍ឯក ថុង ណារ៉ុង មេបញ្ជាការដ្ឋានកងរាជអាវុធខេត្តកោះកុងទៅជាសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គមេបញ្ជាការនិងតែងតាំងលោកវរសេនីយ៍ឯក តាំងឈុន ស្រេង ពីមេបញ្ជាការរងនិងជានាយសេនាធិការដ្ឋានកងរាជអាវុធខេត្តកោះកុងទៅជាមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តកោះកុង។លោក ឧត្តមសេនីយ៍ត្រី ឡាឡៃ មេបញ្ជាការដ្ឋានកងរាជអាវុធខេត្ត តាកែវទៅជាសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គមេបញ្ជាការនិងតែងតាំងលោក ឧត្តមសេនីយ៍ត្រី សេង ហា មេរបញ្ជាការរងទៅជាមេបញ្ជាការដ្ឋានកងរាជអាវុធខេត្ត តាកែវ។លោក ឧត្តមសេនីយ៍ត្រី ខេងទីតូ មេបញ្ជាការដ្ឋានកងរាជអាវុធខេត្តកែបទៅជាស្នងការរងនៃស្នការដ្ឋានទំនាក់ទំនងសាធាររណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងបានតាំងតាំងលោកវរសេនីយ៍ឯក ហ៊ត សីហា មេបញ្ជាការរងទៅជាមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តកែប។
ជាមួយគ្នានោះមហាជនមានក្តីសង្ឃឹមយ៉ាងមុតមាំថា មេបញ្ជាការកងរាជអាវុធហត្ថ ដែលទើបនឹងតែងតាំងថ្មីថ្មោងនេះនឹងអាចមានឆន្ទះល្អក្នុងការពារជាតិមាតុភូមិ៕ដោយ៖សេរី





