Tuesday, November 11, 2025
Header Banner

បុរសជនបរទេសម្នាក់បើករថយន្តបុកម៉ូតូក្នុងទិសដៅច្រាស់គ្នា ស្រុកប្រាសាទបាគង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសជនបរទេសម្នាក់បើករថយន្តបុកម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ចំណុចភូមិលលៃ ឃុំ បាគង ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក TOYOTA TACOMA ពណ ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2BF 1453 បើកបរដោយជនជាតិអ៊ីតាលី ឈ្មោះ LEGNANI FRANCO GIUSEPPE ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមិកំពង់រទេះ ឃុំកំពង់រទេះ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បើកបរមានទិសដៅពីលិច ទៅកើត បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM សេរី ឆ្នាំ២០១៨ ពណ៌ ខ្មៅ ស្លាកលេខសៀមរាប ភ្នំពេញ 1HB 5770 ដែលបើកបរមានទិសដៅពីកើត ទៅលិច បើកបរដោយឈ្មោះ ខាត់ វាសនា ភេទប្រុស អាយុ៣៦ ឆ្នាំ នៅភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បាន(ស្លាប់)នៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីភាគីខាងម៉ូតូបើកចូលគន្លងខាងឆ្វេងទើបបណ្ដាលឱ្យរថយន្តខាងលើបុកពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ ហើយជនរងគ្រោះបានស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ។

បច្ចុប្បន្នវត្ថុតាងខាងលើ និងអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម