Tuesday, November 11, 2025
Header Banner

គាស់ទៀតហើយ…ក្រុមចោរលួចគាស់កុដិលួចយកទ្រព្យសម្បត្តិ ព្រះសង្ឃនៅស្រុកពួក អស់ជាង១ពាន់ដុល្លារបាត់សូន្យឈឹង!

សៀមរាប៖ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមចោរបានឆ្មក់ចូលទៅលួចគាស់កុដិ ព្រះសង្ឃក្នុងវត្តអំពិល យកទ្រព្យសម្បត្តិអស់ប្រមាណជាង១ពាន់ដុល្លារ រួចគេចខ្លួនបាត់ស្រមោលសូន្យឈឹង ខណៈសមត្ថកិច្ចមូលដ្ឋានប្រឹងស្រាវជ្រាវជាច្រើនថ្ងៃ តែរកមិនទាន់ឃើញ។

   ប្រភពបន្តឲ្យដឹងថា មានករណីអំពើលួចដោយមានស្ថានទម្ងន់ទោស (បុកខូចគ្រាប់មេសោទ្វារ ) កើតហេតុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ចន្លោះវេលាម៉ោង៧.០០នាទី ត្រង់ចំណុច កុដិលោក ក្នុងវត្តអំពិល ស្ថិតភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

   ប្រភពបន្តទៀតថា ការបាត់បង់នេះកើតលើជនរងគ្រោះ ទី១ ឈ្មោះ គឹម លាង អាយុ ៣១ឆ្នាំ ជាព្រះសង្ឃ រស់នៅវត្តកើតហេតុខាងលើ មុនពេកើតហេតុ នៅចន្លោះម៉ោង២.០០នាទី២១ខែសីហាឆ្នាំ២០២២ ជនរងគ្រោះគាត់បានចេញទៅ ពិនិត្យសុខភាព នៅមន្ទីរពេទ្យខេត្តសៀមរាប នឹងបានចាក់សោទ្វារបានត្រឹមត្រូវ។លុះដល់ម៉ោងប្រហែល ៧ .០០នាទីថ្ងៃដដែល គាត់បានត្រលប់មកដល់កុដិវិញ បានឃើញទ្វារកុដិបិទតែ មានស្នាមគាស់មេសោ ខណៈគាត់បើកទ្វារចូលក្នុងបន្ទប់ ស្រាប់តែឃើញមានការរើ កកាយ របស់របរនៅក្នុងនោះហើយពិនិត្យកន្លែងទុកកំព្យូទ័រ ក៏បាត់ បង្ករឡើងដោយជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ បានគាស់បំផ្លាញសោទ្វារ ចូលលួចយក កំព្យូទ័រចំនួនពីរគ្រឿង ទី១ម៉ាក DELL ពណ៌ខ្មៅ តម្លៃ ៦០០$ (ប្រាំមួយរយដុល្លារអាមេរិក) ទី២ ម៉ាក Asus ពណ៌ ស តម្លៃ ៣០០$ (បីរយដុល្លារ) និងទូរស័ព្ទ ១គ្រឿង ម៉ាក GALAXY TAP តម្លៃ ៣០០$ (បីរយដុល្លារ) ការបាត់បង់សរុប ១២០០$ (មួយពាន់ពីររយដុល្លារ)។ប្រភពបន្ថែមថា ជនរងគ្រោះទី២  ឈ្មោះ ប៉ុច កុសលអាយុ៣៣ ឆ្នាំជាព្រះសង្ឃរស់នៅវត្តកើតហេតុខាងលើ មុនពេលកើតហេតុនៅ២០ខែសីហាឆ្នាំ២០២២ ជនរងគ្រោះគាត់បានចេញ ទៅធ្វើបុណ្យ នៅភ្នំពេញ  បានចាក់សោបន្ទប់ ចាក់ទ្វារ (កុដិ) ខាងក្រៅ។ លុះដល់ ថ្ងៃទី២១ ខែឆ្នាំដដែល បានត្រលប់មកពីរភ្នំពេញ មកដល់កុដិវិញ ស្រាប់តែឃើញទ្វារកុដិចំហរ ទ្វារក្នុងបន្ទប់ (កុដិ) ហើយគាត់ចូលទៅឃើញមានស្នាម រើ កកាយ ឥវ៉ាន់ បង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាព បុកខូចគ្រាប់មេសោទ្វារ ការបាត់បង់ ទ្រព្យសម្បត្តិ (គ្មាន)។

  ក្នុងហេតុការណ៍នោះគេឃើញមានកម្លាំងសមត្ថកិច្ចចម្រុះបាន ចុះស្រាវជ្រាវកន្លែងកើតហេតុ និងឃើញវត្ថុតាង មានបន្សល់ទុក មេសោដែលបុកបំផ្លាញ១ ខូច នៅកន្លែងកើតហេតុគ្មានបំពាក់កាំមេរ៉ាសុវត្ថិភាព គ្មានសាក្សីបានឃើញ ភិនភាគ តម្រុយជនសង្ស័យទេ ហើយករណីនេះសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ កសាងនីតិវិធី។

   ពលរដ្ឋលើកឡើងថា នៅអំឡុងឆ្នាំ២០២២នេះករណីគាស់យកទ្រព្យសម្បត្តិនៅក្នុងស្រុកពួក បានកើតឡើងជាច្រើនលើក ហើយសមត្ថកិច្ចនៅទីនោះក៏នៅមិនទាន់វែកមុខរកជនសង្ស័យឃើញនៅឡើយ។ពលរដ្ឋសំណូមពរឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាចុះមកជួយទប់ស្កាត់ករណីចោរគាស់យកទ្រព្យសម្បត្តិនៅក្នុងស្រុកពួក ខេត្តសៀមរាប នេះផងដើម្បីសុវត្ថិភាពភូមិឃុំចៀសវាងពលរដ្ឋភ៏យខ្លាចរទៅទៀត៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម