ភ្នំពេញ៖នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង៣២នាទី កម្លាំងជំនាញ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ យិន បញ្ញារិទ្ធ លោក ឧត្តមសេនីយ៍ទោ អ៊ិន សុង. លោក វ:សេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ឌុក មករា នាយការិយាល័យ(ក៩)និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីតំនាងអយ្យការខេត្តទាំងនោះផងដែរ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាប នៅចំណុច ផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។លទ្ធផល៖ក-ឃាត់បានជនសង្ស័យ០១នាក់ -ឈ្មោះ TU SUERONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ចិនខ-វត្ថុតាងចាប់យកបាន-កេតាមីន(KETAMINE) ១០០ដុំ ស្មើទម្ងន់ ១០០ គ.ក្រ និង៨០ក្រាម។-រថយន្ត ០១គ្រឿង-ទូរសព្ទ័ដៃ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានបញ្ជូនទៅស្នងការនគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី ៕ដោយ៖សេរី


