Tuesday, November 11, 2025
Header Banner

សមត្ថកិច្ចចាប់ទៀតហើយ ជាប់គុកជិត១០ដង ស្រ្តីជនជាតិវៀតណាមជើងខ្លាំងរកស៊ីដឹកឈើគ្រញូង ដុះស្លែម្នាក់ប្រចាំខេត្តឧត្តរមានជ័យ!

ខេត្តឧត្តមានជ័យ៖ ចាប់ទៀតហើយ ស្រ្តីជនជាតិវៀតណាមជើងខ្លាំងរកស៊ីដឹកឈើគ្រញូង ដុះស្លែម្នាក់ប្រចាំខេត្តឧត្តរមានត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានទៀតហើយ​ខណៈគាត់ជាប់គុកជិត១០ដងមកហើយ។

ហេតុការណ៍ចាប់ខ្លួនមេឈ្មួញខាងលើធ្វើឡើងកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ ក្នុងដីចំការរបស់លោកថោង ជួន ស្ថិតនៅភូមិ១០៥ឃុំផ្អាវស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ការចុះការបង្រ្កាបមានកម្លាំងសមត្ថកិច្ចនិងកម្លាំងមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យដោយមានក្រោមការចង្អុលបង្ហាញពីលោក ប៉េង ម៉េងគ័ង   ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា ឈ្មួញ ឈ្មោះ ខ្វៀង ធីមៃ ត្រូវបានមន្រ្តីជំនាញនៃមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យបានធ្វើការបង្រ្កាបបានឈើនាងនួននិងគ្រញូងជិត៣តោន រថយន្តចំនួនពីរគ្រឿងរួមនិងមនុស្សម្នាក់ឈ្មោះខ្វៀងធធីមៃ(ហៅយាយម៉ាយ)ជាមេឈ្មួញ។

ជុំវិញករណីខាងលើលោកភួង លីណា ប្រធានមន្ទីរបិដ្ឋានខេត្តឧត្តរមានជ័យបានប្រាប់អ្នកកាសែត តាមទូរស័ព្ទឲ្យដឹងនៅថ្ងៃទី៣ខែកញ្ញឆ្នាំ២០២២នេះថាឈើនិងវត្ថុតាងខាលើបានយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ។រីឯមនុស្សកំពុងកសាងសុំនុំរឿងទៅតុលាការ៕ដោយ៖ឧត្តរ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម