Tuesday, November 11, 2025
Header Banner

សកម្មជន LDP ជិត២០០០ នាក់ នៅបន្តស្ម័គ្រចិត្តរស់នៅក្នុងចំការម្រេចលោកខឹម វាសនា ទោះបីហួសថ្ងៃឱសានវាទក៏ដោយ

សៀមរាប៖សេចក្តីយការណ៍បានតែដឹងថា គិតត្រឹមល្ងាចថ្ងៃទី៦ខែកញ្ញានេះសមត្ថកិច្ចបានធ្វើស្ថិតិយ៉ាងល្អិតល្អន់ឃើញថា សកម្មជនLDPជិត២០០០នាក់ កំពុងបន្តក្រាញននៀលស្ម័គ្រចិត្តរស់នៅក្នុងចម្ការម្រេចលោកខឹម វាសនា ដោយមិនព្រមចាកចេញទៅណានោះទេ ទោះបីហួសថ្ងៃឱសានវាទក៏ដោយ។

    សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២២នេះពលរដ្ឋដែលសមត្ថកិច្ចស្ថិតិរួចរាល់គឺមានចំនួន៣៣៥ គ្រួសារស្មើនឹង១,៧៣៧ នាក់ ស្រី៧៩៥ នាក់,អនីតិជនចំនួន៤០០នាក់,នីតិជនចំនួន១៣៣៧ នាក់។
    សមត្ថកិច្ចបន្ថែមថា ចំពោះពលរដ្ឋដែលមកសុំឲ្យសមត្ថកិច្ចស្វែងរកមានចំនួន១១៥ ករណី ដែលមានចំនួនមនុស្សស្វែងរកចំនួន២៤០នាក់,
នីតិជនចំនួន១៤៨ នាក់។អនីតិជនចំនួន៩២ នាក់។
    សមត្ថកិច្ចបញ្ជាក់ថា ពលរដ្ឋដែលកំពុងស្នាក់នៅចំការលោកខឹម វាសនាចំនួនជាង១០០០នាក់នេះគឺពួកគាត់ព្រមស្នាក់នៅហើយដោយគ្មានការបង្ខិតបង្ខំពី បុគ្គលណានោះទេ។គឺពួកគាត់ស្ម័គ្រចិត្តនៅដោយខ្លួនឯង។សមត្ថកិច្ចបញ្ជាក់ថាចំណាត់ការបន្តគឺរង់ចាំបញ្ជាពីថ្នាក់លើ សិនថាត្រូវធ្វើយ៉ាងណាបន្តទៀត។
   ទោះបីជាយ៉ាងណាសមត្ថកិច្ចនៅតែបន្តការពារពលរដ្ឋដែលកំពុងស្នាក់នៅក្នុងចំការលោកខឹម វាសនា ដដែល ហើយចំពោះការដែលត្រូវដកកម្លាំងនៅពេលណានោះគឺមិនទាន់ដឹងនៅឡើយទេ។
  សូមរំលឹកផងដែរថា ការឃោសនារបស់លោកខឹមវាសនា ថាមានលិចលង់ភពផែនដី ដោយអះអាងថាមានតែចំការម្រេចរបស់លោកនៅជិតភ្នំគូលែនទេដែលអាចឲ្យពលរដ្ឋចៀសផុតពីសេចក្តីស្លាប់បាន។  ការលើកឡើងរបស់លោកខឹមវាសនា នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បែបនេះបានធ្វើឲ្យពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស នាំគ្នាសម្រុកមករស់នៅក្នុងចំការម្រេចលោកខឹម វាសនា ប្រមាណជាជិត ២ម៉ឺននាក់ ហើយបច្ចុប្បន្ននេះពលរដ្ឋបានយល់ព្រមចាកចេញទៅវិញជិតអស់ហើយ នៅសល់តែជាងមួយពាន់នាក់តែប៉ុណ្ណោះ ដែលនៅក្រាញននៀលមិនព្រមចាកចេញ៕ដោយ៖សេរី
ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម