Tuesday, November 11, 2025
Header Banner

រថយន្តយីឌុប១គ្រឿង ផ្ទុកឈើជាច្រើនម៉ែត្រគូបត្រូវបានសមត្ថកិច្ចជំនាញខេត្តព្រះវិហារបង្ក្រាប!

ខេត្តព្រះវិហារ៖មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃបឹងពែ នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការគ្នាចាប់រថយន្តយីឌុប១គ្រឿង ដែលផ្ទុកឈើអារប្រភេទលេខ ២ ជាច្រើនម៉ែត្រគូប ដឹកចេញពីខេត្តព្រះវិហារ ក្នុងបំណងឆ្ពោះទៅកាន់ ខេត្តកំពង់ធំ ដើម្បីរកទីផ្សារ។

ការបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់ ១គ្រឿងនោះ បានប្រព្រឹត្តទៅនៅវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយដងផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ។
សមត្ថកិច្ចឲ្យដឹងថា រថយន្តមួយគ្រឿងដែលរងការបង្ក្រាបពីកម្លាំងឧទ្យានុរក្សដែនជម្រកសត្វព្រៃបឹងពែ នៃមន្ទីរបរិស្ថានខេត្ត គឺជាប្រភេទកូរ៉េ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3B-2450 ចំណុះ ៣តោនកន្លះ។ រថយន្តនេះបានដឹកឈើអារប្រភេទលេខ២ ចេញពីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងគោលដៅបើកឆ្លងព្រំប្រទល់ខេត្ត ចូលទៅខេត្តកំពង់ធំ ដើម្បីយកឈើទាំងនោះទៅធ្វើជំនួញ ដោយខុសច្បាប់។
សមត្ថកិច្ចបន្តថា ការបង្ក្រាបរថយន្តដឹកឈើ ១គ្រឿងនោះ បន្ទាប់ពីមន្ត្រីឧទ្យានុរក្ស ទទួលបានការរាយការណ៍ពីអ្នកសារព័ត៌មាន ១ក្រុម និងក្រោយទទួលបានបញ្ជាពី ប្រធានមន្ទីរបរិស្ថានខេត្ត លោក សុង ច័ន្ទសុជាតិ នោះរួចមក ។ ប៉ុន្តែ ការបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់ ១គ្រឿងនេះ មន្ត្រីសមត្ថកិច្ចមិនបានឃាត់ខ្លួន អ្នកបើកបរ ឬ ដង្ខៅជួញឈើនោះឡើយ ក្នុងមូលហេតុពួកគេបានរត់គេចខ្លួន មុនពេលចាប់រថយន្តនោះ ។
ក្រោយការបង្ក្រាប រថយន្ត ១គ្រឿងនោះ ត្រូវបានមន្ត្រីឧទ្យានុរក្ស នាំយកទៅរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃបឹងពែ។ ចំណែកចំនួនឈើនៅមិនទាន់ដឹងនៅឡើយទេ ព្រោះមន្ត្រីជំនាញមិនទាន់បានវាស់វែងនៅឡើយ។

ទោះបីជាមានការបង្ក្រាបម្ដងម្កាលរបស់សមត្ថកិច្ចខេត្តព្រះវិហារ យ៉ាងនេះក្តី ឯកឧត្តមបណ្ឌិតសុខ ទូច  បានរំពឹងថា អភិបាលខេត្តព្រះវិហារ ដែលទើបឡើងកាន់តំណែងថ្មីអាចនឹងមានវិធានការបង្ក្រាបបទល្មើសព្រៃឈើឲ្យបានថមថយជាងមុន៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម