ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីរថភ្លើងបើកសុខៗស្រាប់តែក្រឡាប់ផ្ងាជើងទ្រមេឃបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវទៅផ្ទះភ្លើងក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យរថភ្លើងក្រឡាប់ផ្ងារជើងនេះគឺមកពី បាក់ឈើកល់ផ្លូវដែក កាច់កង់បណ្តាលឲ្យក្រឡាប់តែម្តង។
ខ្សែរថភ្លើងនេះគឺជាខ្សែរថភ្លើងដឹកប្រេងមិនមែនជាខ្សែរថភ្លើងដឹកអ្នកដំណើរនោះទេ ដូច្នេះពុំមាននរណាម្នាក់រងរបួសក្នុងករណីគ្រោះថ្នាក់នេះទេ គ្រាន់តែខូចខាតផ្លូវដែកមួយចំនួនតែប៉ុណ្ណោះ៕ដោយ៖សេរី



