Tuesday, November 11, 2025
Header Banner

លោក តួ ធាងទឺ ហ៊ានបញ្ជាគ្រឿងចក្រឈួសឆាយផ្លូវសាធារណៈនៅស្រុកសំឡូត ដោយមិនញញើតពីផ្លូវច្បាប់

បាត់ដំបង៖ ប្រជាពលរដ្ឋជាង១០គ្រួសារ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បាននាំគ្នាមកពឹងពាក់អ្នកសារព័ត៌មាន ឲ្យជួយផ្សព្វផ្សាយ រឿងរ៉ាវពាក់ព័ន្ធនិងបុគ្គលម្នាក់ឈ្មោះ តួ ធាងទឺ ភេទប្រុស ជាមន្ត្រីរាជការ ដែលបានធ្វើការឈួសឆាយផ្លូវលំសាធារណៈមួយខ្សែ ដែលពួកគាត់ធ្វើដំណើរឆ្លងកាត់ ជាយូរឆ្នាំមកហើយ ដោយពួកគាត់ដាក់ការសង្ស័យថា អាចយកជាប្រយោជន៍ឯកជន។ ការពឹងពាក់អ្នកសារព័ត៌មាននេះដែរធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា៖ផ្លូវលំមួយខ្សែរនេះ គឺជាផ្លូវលំចាស់ តាំងពីយូរយារណាស់មកហើយ មិនដែលមានបញ្ហាឈួសឆាយនោះទេ ទើបតែនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ក៏មានបុគ្គលម្នាក់ឈ្មោះ តួ ធាងទឺ បានមកធ្វើការឈួសឆាយ បំភ្លេចបំផ្លាញផ្លូវលំ ដែលពួកគាត់ធ្លាប់ធ្វើដំណើរជារៀងរាល់ថ្ងៃ ឲ្យខូចខាតពិបាកធ្វើដំណើរឆ្លងកាត់តែម្តង។ ប្រភពព័ត៌មាន បានបន្តថា៖ ផ្លូវលំមួយខ្សែនេះ ក៏ជាផ្លូវយុទ្ធសាស្ត្រ កាលពីសម័យសង្គ្រាម ក្រោយប្រទេសមានសុខសន្តិភាព ក៏មានប្រជាពលរដ្ឋ មករស់នៅទីនេះ ដើម្បីធ្វើកសិកម្មជាច្រើនគ្រួសារ រហូតដល់អ្នកខ្លះ ដោយមើលឃើញពីស្ថានភាពផ្លូវលំតូច រួមគ្នាសម្បទានដីម្នាក់បន្តិចៗផងដែរ។ ប្រភពព័ត៌មាន បានបញ្ជាក់ថា៖ ផ្លូវលំមួយខ្សែរនេះ កាលពីមុនតូចចង្អៀត ប៉ុន្តែក្រោយមកម្ចាស់ដី ដែលនៅសងខាងផ្លូវលំនេះ ក៍បានរួមគ្នាសម្បទានដី បង្កើតជាផ្លូវធំ រហូតដល់ទទឹង១២ ដោយឈ្មោះ តាំង ប៊ុនហេង សម្បទានដីចំនួន៨ម៉ែត្រ និងឈ្មោះ ផន សុផាន់ សម្បទានដី៤ម៉ែត្រ ព្រមទាំងមានលោក លឹម ឈួន ជាមេឃុំស្តីទី ឃុំសំឡូត បោះត្រាធ្វើជាសាក្សីផងដែរ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ សូមសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្តបាត់ដំបង មេត្តាជួយអន្តរាគមន៍ យកកំណាត់ផ្លូវលំមួយខ្សែនេះ ពីបុគ្គលឈ្មោះ តួ ធាងទឺ ដើម្បីបានជាប្រយោជន៍សាធារណៈក្នុងមូលដ្ឋាន របស់ពួកគាត់ផងដែរ។

ពាក់ព័ន្ធករណីនេះដែរ លោក ធីម ព្រឿង មេឃុំសំឡូត បានឲ្យអ្នកយកព័ត៌មានដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៧ ខែកញ្ញាថា៖លោក បានដឹកនាំមន្ត្រីប៉ុស្ត៍ និងអាជ្ញាធរភូមិចុះទៅពិនិត្យរួចរាលហើយដែរ ថាពិតជាមានការកាយដីលើផ្លូវលំសាធារណៈ របស់អ្នកភូមិសំឡូតពិតប្រាកដមែន ហើយចំពោះបញ្ហានេះ លោកក៏បានរៀបចំធ្វើរបាយការបញ្ជូនទៅគណៈអភិបាលស្រុកសំឡូត ដើម្បីឲ្យមានវិធានការយុត្តិធម៌ សម្រាប់បងប្អូនប្រជាពលរដ្ឋភូមិសំឡូត ផងដែរ។ចំណែកលោក តួ ធាងទឺ ដែលជាអ្នកបញ្ជាគ្រឿងចក្រកាយផ្លូវលំ របស់ប្រចាពលរដ្ឋនេះដែរ អ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងបានទេ ដោយសារមិនមានលេខទូរស័ព្ទ សង្ឃឹមថាលោកនិងធ្វើការបកស្រាយជាពេលក្រោយ៕អត្ថបទ នាយ ជាយដែន

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម