Tuesday, November 11, 2025
Header Banner

ល្បីឈ្មោះយូរហើយ…ម្ចាស់ដេប៉ូឈើ នូរ គឹមឡាយ (ជន្លង់)ទទួលទិញឈើខុសច្បាប់គ្រប់ប្រភេទ ទើបតែពេលនេះសមត្ថកិច្ចបង្ក្រាប!

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ដេប៉ូ យីហោឈ្មោះ នូរ គឹមឡាយ មានទីតាំងនៅតាមបណ្ដោយផ្លូវ៧មករា ហៅផ្លូវជន្លង់ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានទិញឈើល្មើសច្បាប់ ពីអ្នកដឹកឈើគ្រប់ទិសទី។ជាក់ស្តែងនៅល្ងាចថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២២ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើសៀមរាប និងបាគង ចាប់រថយន្តត្រេអ៊ី ១គ្រឿងផ្ទុកឈើល្មើសច្បាប់អូសយកទៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី ដើម្បីចាត់ការតាមច្បាប់។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើសៀមរាប និងបាគង បានបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់១គ្រឿង មានផ្ទុកឈើក្តាប្រភេទលេខ២ ប្រមាណជាជាង១ម៉ែត្រគូប។បច្ចុប្បន្នត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើសៀមរាប នាំយកទៅកាន់ទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

មហាជនលើកឡើងថា ដេប៉ូឈើ នូរ គឹមឡាយ អាចជាដេប៉ូឈើគ្មានច្បាប់ទម្លាប់ ហើយកន្លងមក៏ជាកន្លែងដេប៉ូទទួលទិញឈើខុសច្បាប់ដ៏ធំប្រចាំខេត្តសៀមរាប  ដែលក្រុមឈ្មួញបានដឹកជញ្ជូនមកពីតាមបណ្ដាខេត្តមកលក់ឲ្យដេប៉ូខាងលើ។

ពាក់ព័ន្ធនឹងករណីនេះដែរ មហាជនបានសំណូមពរដល់ ក្រសួងពាក់ព័ន្ធជាពិសេសរដ្ឋបាលព្រៃឈើសៀមរាប មេត្តាជួយបើកការស៊ើបអង្កេតនិងចុះសាវជ្រាវទីតាំងដេប៉ូឈើ ដេប៉ូ នូរ គឹមឡាយ ដែលមានទីតាំងខាងលើផង។

មហាជនបង្ហើបទៀតថា នៅក្នុងខេត្តសៀមរាប មានដេប៉ូឈើ ជាច្រើនកន្លែងដូចជា នៅម្តុំផ្លូវជន្លង់,ផ្លូវក្រវ៉ាត់ក្រុង ដែលគេសង្ស័យថា បានលួចទទួលទិញឈើល្មើសច្បាប់យកមកលក់ ដោយមិនបានទិញឈើមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម