Tuesday, November 11, 2025
Header Banner

ន.បក្រុងសៀមរាប ចាប់ខ្លួនបុរសម្នាក់ករណីស្រវឹងស្រាបែកគំនិតទៅកាប់រថយន្តអ្នកដទៃរងខូចខាតយ៉ាងដំណំ

   សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ស្រវឹងស្រាខឹងបងប្អូនមិនឲ្យជួបប្រពន្ធ កូន បែកគំនិតទៅកាប់រថយន្តរបស់អ្នកដ៏ទៃបណ្ដាលឲ្យខូចខាត ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ចាប់ខ្លួនទៅតាមបណ្ដឹងរបស់ជនរងគ្រោះ។

   សមត្ថកិច្ចបន្តថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០២.៤៥នាទី ទៀបភ្លឺ នៅចំនុចបរិវេណផ្ទះជនរងគ្រោះឈ្មោះ គីរី សុវណ្ណៈ ភេទប្រុស ក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានករណីបទធ្វើឲខូចខាតដោយ (កាប់ឡានដោយចប ) បង្ករឡើងដោយជនសង្ស័យឈ្មោះ ទេព សង់ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពយកចបវែងដងឈើមួយកាប់ជាច្រើនដងទៅលើរថយន្តម៉ាក Kia Visto ពណ៌ស សេរីឆ្នាំ២០០០ ស្លាកលេខ សៀមរាប 2B-4342 លេខតួ KMHAHSIFPYU 095109 លេខម៉ាស៊ីន G4HAY 356166 ជារបស់ជន រងគ្រោះឈ្មោះ គីរី សុវណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲបែកកញ្ចក់ក្រោយមួយផ្ទាំង ស្តុបឆ្វេងចំនួនមួយ កញ្ចក់ទ្វារខាងឆ្វេងមុខ និង ក្រោយ ០២ផ្ទាំង កញ្ចក់មុខមួយផ្ទាំង ដំបូលម៉ាស៊ីន០១ផ្ទាំង គឺខូចខាតទាំងស្រុង។ ខណៈជនរងគ្រោះបានចតឡាននេះទុកឲមេផ្ទះជូនកូនទៅសាលារៀន ហើយ ជនរងគ្រោះ និង ប្រពន្ធជាប់ភារកិច្ចទៅរកស៊ីនៅឯស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

-ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះខាងលើមកសួរនាំរួច ខ្លួនគេបានឆ្លើយសារភាពថា៖ ពិតជាបានយកចបកាប់វែងមួយ ធ្វើសកម្មភាពកាប់ទៅលើឡានជនរងគ្រោះប្រាកដមែន ព្រោះផឹកស្រាស្រវឹង ហើយ មានកំហឹងនឹងបងប្អូនបង្កើតដែលជាអ្នកជួលផ្ទះរបស់ជនរងគ្រោះដើម្បីស្នាក់នៅ ដោយខ្លួនគេគិតថា បងស្រីរបស់គេឈ្មោះ ទេព ស្រីទូច អាយុ៥១ឆ្នាំ បានលាក់បាំងប្រពន្ធ កូន របស់គេមិនឲ្យជួបគ្នា។

បច្ចុប្បន្សសមត្ថកិច្ចបានដកហូតយកវត្ថុតាង ចបកាប់ដងឈើចំនួន០១ នឹងកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕​សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម